លោកុប្បត្តិ 41:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គោស្គមៗដែលអាក្រក់មើលនោះ បានស៊ីលេបគោទាំងប្រាំពីរដែលធាត់ល្អនោះអស់ទៅ ហើយផារ៉ោនក៏តើនឡើង។ ព្រះគម្ពីរខ្មែរសាកល គោញីរាងអាក្រក់ ហើយស្គមទាំងនោះ ក៏ស៊ីគោញីប្រាំពីរក្បាលរាងស្អាត ហើយធាត់ទាំងនោះអស់ទៅ។ រួចផារ៉ោនក៏តើនឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គោញីស្គមៗ សល់តែស្បែក និងឆ្អឹង បានលេបគោញីធាត់ៗល្អនោះអស់ទៅ។ ព្រះចៅផារ៉ោនក៏តើនឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គោសំគមហើយអាក្រក់មើលនោះ បានស៊ីលេបគោទាំង៧ដែលធាត់ល្អនោះអស់ទៅ នោះផារ៉ោនទ្រង់តើនឡើង អាល់គីតាប គោញីស្គមៗ សល់តែស្បែកនឹងឆ្អឹង បានលេបគោញីធាត់ៗល្អនោះអស់ទៅ។ ស្តេចហ្វៀរ៉អ៊ូនក៏ក្រោកឡើង។ |
បន្ទាប់មក មានគោញីប្រាំពីរក្បាលទៀតឡើងពីទន្លេមក ស្គមៗ ហើយអាក្រក់មើល ក៏ឈរនៅមាត់ទន្លេជិតគោឯទៀត។
បន្ទាប់មក ស្ដេចក៏ផ្ទំលក់ទៅវិញ ហើយយល់សប្ដិម្ដងទៀត ឃើញមានស្រូវប្រាំពីរកួរ មានគ្រាប់ធំថ្លោសល្អ លូតចេញមកពីដើមតែមួយ។
បន្ទាប់មក ព្រះបាទសាឡូម៉ូនក៏តើនឡើង ហើយជ្រាបថា នោះជាសុបិននិមិត្តទេ ដូច្នេះ ទ្រង់យាងត្រឡប់ទៅក្រុងយេរូសាឡិមវិញ ក៏ឈរនៅចំពោះហិបសញ្ញារបស់ព្រះយេហូវ៉ា ហើយថ្វាយតង្វាយដុត និងតង្វាយមេត្រី រួចក៏ជប់លៀងបណ្ដាពួកអ្នករាជការរបស់ទ្រង់គ្រប់គ្នា។