បន្ទាប់មក កូនប្អូនក៏កើតចេញមកទាំងដៃកាន់កែងជើងរបស់អេសាវជាប់ ដូច្នេះ គេក៏ដាក់ឈ្មោះកូននោះថា "យ៉ាកុប" ។ នៅពេលនាងបង្កើតកូនទាំងពីរនោះ លោកអ៊ីសាកមានអាយុហុកសិបឆ្នាំហើយ។
លោកុប្បត្តិ 38:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលនាងឈឺពោះសម្រាលកូន កូនមួយបញ្ចេញដៃមក ឆ្មបក៏យកអំបោះក្រហមចងដៃវា ដោយពោលថា៖ «មួយនេះបានកើតមុន»។ ព្រះគម្ពីរខ្មែរសាកល ពេលនាងសម្រាលកូន កូនមួយបញ្ចេញដៃមក ដូច្នេះឆ្មបក៏យកអំបោះក្រហមចងនៅដៃវា ទាំងនិយាយថា៖ “មួយនេះបានចេញមកមុន”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលសម្រាលកូនមានកូនមួយចេញដៃមកមុន ឆ្មបក៏យកអំបោះក្រហមចងដៃទារកនោះ ទាំងពោលថា៖ «កូនមួយនេះកើតមុន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយកាលនាងឈឺនឹងសំរាល នោះកូន១បញ្ចេញដៃមក ឆ្មបក៏យកអំបោះក្រហមចងដៃវា ដោយពាក្យថា មួយនេះបានកើតមុន អាល់គីតាប ពេលសំរាលកូន មានកូនមួយចេញដៃមកមុន ឆ្មបក៏យកអំបោះក្រហមចងដៃទារកនោះ ទាំងពោលថា៖ «កូនមួយនេះកើតមុន»។ |
បន្ទាប់មក កូនប្អូនក៏កើតចេញមកទាំងដៃកាន់កែងជើងរបស់អេសាវជាប់ ដូច្នេះ គេក៏ដាក់ឈ្មោះកូននោះថា "យ៉ាកុប" ។ នៅពេលនាងបង្កើតកូនទាំងពីរនោះ លោកអ៊ីសាកមានអាយុហុកសិបឆ្នាំហើយ។
ប៉ុន្ដែ កាលកូននោះបានដកដៃចូលទៅវិញ នោះមើល៍ បងវាក៏កើតចេញមក ហើយឆ្មបពោលថា៖ «ម្ដេចក៏ឯងប្រជែងខ្លួនចេញមកដូច្នេះ!» ហេតុនេះហើយបានជាគេដាក់ឈ្មោះកូននោះថា "ពេរេស" ។