ពេលនោះ នាងលេអាពោលថា៖ «ព្រះទ្រង់បានប្រោសប្រទានអំណោយដ៏ល្អមកខ្ញុំ ឥឡូវនេះ ប្តីខ្ញុំនឹងលើកមុខ ខ្ញុំ ព្រោះខ្ញុំបានបង្កើតកូនប្រាំមួយនាក់ឲ្យគាត់»។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា "សាប់យូឡូន"។
លោកុប្បត្តិ 29:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក នាងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយទៀត នាងពោលថា៖ «លើកនេះ ប្តីខ្ញុំនឹងជាប់ចិត្តជាមួយ ខ្ញុំមិនខាន ព្រោះខ្ញុំបានបង្កើតកូនប្រុសបីនាក់ឲ្យគាត់»។ ដូច្នេះ គេហៅឈ្មោះកូននោះថា "លេវី"។ ព្រះគម្ពីរខ្មែរសាកល នាងមានផ្ទៃពោះទៀត ហើយបង្កើតបានកូនប្រុសម្នាក់ នាងក៏និយាយថា៖ “ម្ដងនេះ ប្ដីរបស់ខ្ញុំនឹងជាប់ចិត្តនឹងខ្ញុំ ពីព្រោះខ្ញុំបានបង្កើតកូនប្រុសបីនាក់ឲ្យគាត់”។ ដោយហេតុនេះ នាងដាក់ឈ្មោះកូននោះថា លេវី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក គាត់មានផ្ទៃពោះសាជាថ្មី ហើយសម្រាលបានកូនប្រុសមួយទៀត។ គាត់ពោលថា៖ «លើកនេះ ប្ដីខ្ញុំពិតជាជំពាក់ចិត្តនឹងខ្ញុំមិនខាន ព្រោះខ្ញុំបង្កើតកូនប្រុសជូនគាត់ ដល់ទៅបីហើយ»។ ហេតុនេះបានជាគេហៅឈ្មោះកូននោះថា “លេវី”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចនាងមានទំងន់បង្កើតបានកូនប្រុស១ទៀត នោះនាងគិតថា ឥឡូវប្ដីអញមុខជាចូលចិត្តនឹងអញម្តងណេះហើយ ដ្បិតអញបានបង្កើតកូនប្រុស៣ឲ្យគាត់ ដូច្នេះ នាងក៏ឲ្យឈ្មោះថា លេវី អាល់គីតាប បន្ទាប់មក គាត់មានផ្ទៃពោះសាជាថ្មី ហើយសំរាលបានកូនប្រុសមួយទៀត។ គាត់ពោលថា៖ «លើកនេះ ប្ដីខ្ញុំពិតជាជំពាក់ចិត្តនឹងខ្ញុំមិនខាន ព្រោះខ្ញុំបង្កើតកូនប្រុសជូនគាត់ ដល់ទៅបីហើយ»។ ហេតុនេះ បានជាគេហៅឈ្មោះកូននោះថា “លេវី”។ |
ពេលនោះ នាងលេអាពោលថា៖ «ព្រះទ្រង់បានប្រោសប្រទានអំណោយដ៏ល្អមកខ្ញុំ ឥឡូវនេះ ប្តីខ្ញុំនឹងលើកមុខ ខ្ញុំ ព្រោះខ្ញុំបានបង្កើតកូនប្រាំមួយនាក់ឲ្យគាត់»។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា "សាប់យូឡូន"។
នៅថ្ងៃទីបី កាលគេនៅឈឺនៅឡើយ នោះកូនលោកយ៉ាកុបពីរនាក់ គឺស៊ីម្មាន និងលេវី ជាបងរបស់នាងឌីណា ក៏យកដាវកាន់រៀងខ្លួន ចូលទៅក្នុងទីក្រុងនោះ ដោយឥតកោតញញើត ហើយកាប់សម្លាប់ប្រុសៗទាំងអស់។
កូនប្រុសរបស់នាងលេអា មានរូបេន (ជាកូនច្បងរបស់លោកយ៉ាកុប) ស៊ីម្មាន លេវី យូដា អ៊ីសាខារ និងសាប់យូឡូន។
អ័ដាមបានស្គាល់អេវ៉ាជាប្រពន្ធ ហើយនាងមានទម្ងន់បង្កើតបានកាអ៊ីន នាងពោលថា៖ «ខ្ញុំបានបង្កើតកូន ប្រុសម្នាក់ ដោយសារព្រះយេហូវ៉ាប្រោសប្រទាន»។
មានបុរសម្នាក់ក្នុងពូជពង្សលេវី បានទៅយកស្ត្រីម្នាក់ក្នុងពូជពង្សលេវីដូចគ្នាធ្វើជាប្រពន្ធ។
ពីកុលសម្ព័ន្ធស៊ីម្មាន មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធលេវី មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធអ៊ីសាខារ មានមួយម៉ឺនពីរពាន់នាក់