ចូរលាងចេញ ចូរជម្រះខ្លួនឲ្យស្អាតចុះ ចូរបំបាត់អំពើអាក្រក់ដែលអ្នករាល់គ្នា ប្រព្រឹត្តពីចំពោះភ្នែកយើងចេញ ហើយលែងប្រព្រឹត្តអំពើអាក្រក់តទៅទៀត។
លេវីវិន័យ 15:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយបើអ្នកណាអង្គុយលើរបស់អ្វីដែលអ្នកហូរខ្ទុះនោះបានអង្គុយនៅ នោះត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកអង្គុយលើកៅអីដែលអ្នកជំងឺបានអង្គុយត្រូវបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយបើអ្នកណាអង្គុយលើរបស់អ្វី ដែលមនុស្សហូរខ្ទុះនោះបានអង្គុយនៅ នោះត្រូវបោកសំលៀកបំពាក់របស់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច អាល់គីតាប អ្នកដែលអង្គុយលើកៅអីដែលអ្នកជំងឺបានអង្គុយត្រូវបោកសម្លៀកបំពាក់ ព្រមទាំងលាងសំអាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។ |
ចូរលាងចេញ ចូរជម្រះខ្លួនឲ្យស្អាតចុះ ចូរបំបាត់អំពើអាក្រក់ដែលអ្នករាល់គ្នា ប្រព្រឹត្តពីចំពោះភ្នែកយើងចេញ ហើយលែងប្រព្រឹត្តអំពើអាក្រក់តទៅទៀត។
ដ្បិតសត្វទាំងនោះនឹងនាំឲ្យអ្នករាល់គ្នាត្រឡប់ទៅជាមិនស្អាតបាន អ្នកណាដែលប៉ះពាល់ខ្មោចវា នោះទៅជាមិនស្អាតរហូតដល់ល្ងាច
បើអ្នកណាពាល់គ្រែរបស់អ្នកនោះ ត្រូវឲ្យបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច
បើអ្នកណាប៉ះពាល់ខ្លួនអ្នកដែលហូរខ្ទុះនោះ ត្រូវបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចទៅជាស្មោកគ្រោករហូតដល់ល្ងាច។
អ្វីៗដែលអ្នកសៅហ្មងនោះប៉ះពាល់ នោះនឹងត្រូវសៅហ្មងដែរ ហើយអ្នកណាដែលប៉ះពាល់របស់សៅហ្មងនោះ ក៏នឹងត្រូវសៅហ្មងរហូតដល់ល្ងាច»។
សូមចូលទៅជិតព្រះអង្គ នោះព្រះអង្គនឹងយាងមកជិតអ្នករាល់គ្នាវិញដែរ។ មនុស្សបាបអើយ ចូរលាងដៃឲ្យស្អាតចុះ មនុស្សមានចិត្តពីរអើយ ចូរសម្អាតចិត្តឲ្យស្អាតឡើង។