ដូច្នេះ ពួកចាស់ទុំ និងពួកអ្នកស្រុកយើងខ្ញុំទាំងអស់ បានប្រាប់យើងខ្ញុំថា ចូរយកស្បៀងអាហារជាប់នឹងខ្លួនសម្រាប់តាមផ្លូវ ទៅជួបអស់លោក ហើយជម្រាបថា "យើងខ្ញុំជាបាវបម្រើលោកហើយ សូមតាំងសញ្ញាជាមួយយើងខ្ញុំផង"។
យ៉ូស្វេ 9:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមមើលនំបុ័ងរបស់យើងខ្ញុំចុះ យើងបានយកចេញពីផ្ទះមកទាំងក្តៅៗ សម្រាប់ជាស្បៀងតាមផ្លូវ តាំងពីថ្ងៃដែលយើងខ្ញុំបានចេញមកជួបអស់លោក តែឥឡូវនេះ មើល៍ វាស្វិត ហើយដុះផ្សិតអស់ហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមមើលនំបុ័ងរបស់យើងខ្ញុំចុះ នៅថ្ងៃដែលយើងខ្ញុំចេញដំណើរមកជួបអស់លោក គឺពេលយើងខ្ញុំយកចេញមកពីផ្ទះមកតាមខ្លួន វានៅក្ដៅៗទេ តែឥឡូវនេះវារឹង ហើយដុះផ្សិតអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯនំបុ័ងយើងខ្ញុំនេះ បានយកពីផ្ទះយើងខ្ញុំមកទាំងក្តៅ សំរាប់ជាស្បៀងតាមផ្លូវ តាំងពីថ្ងៃដែលយើងខ្ញុំបានចេញមកឯលោករាល់គ្នា តែឥឡូវនេះ មើល បានស្វិត ហើយដុះផ្សិតអស់រលីង អាល់គីតាប សូមមើលនំបុ័ងរបស់យើងខ្ញុំចុះ នៅថ្ងៃដែលយើងខ្ញុំចេញដំណើរមកជួបអស់លោក គឺពេលយើងខ្ញុំយកចេញមកពីផ្ទះមកតាមខ្លួន វានៅក្តៅៗទេ តែឥឡូវនេះ វារឹងហើយដុះផ្សិតអស់។ |
ដូច្នេះ ពួកចាស់ទុំ និងពួកអ្នកស្រុកយើងខ្ញុំទាំងអស់ បានប្រាប់យើងខ្ញុំថា ចូរយកស្បៀងអាហារជាប់នឹងខ្លួនសម្រាប់តាមផ្លូវ ទៅជួបអស់លោក ហើយជម្រាបថា "យើងខ្ញុំជាបាវបម្រើលោកហើយ សូមតាំងសញ្ញាជាមួយយើងខ្ញុំផង"។
ឯថង់ស្បែកសម្រាប់ស្រាទំពាំងបាយជូរទាំងនេះវិញ គឺនៅថ្មីទេកាលពីយើងខ្ញុំបានចាក់ស្រាបំពេញ តែមើល៍ ឥឡូវនេះ រហែកអស់។ ឯសម្លៀកបំពាក់ និងស្បែកជើងរបស់យើងខ្ញុំនេះសោត ក៏ទៅជាចាស់អស់ដែរ ព្រោះតែផ្លូវដ៏សែនឆ្ងាយ»។