រួចនៅពេលខាងមុខ បើកូនអ្នករាល់គ្នាសួរថា "តើនេះមានន័យដូចម្ដេច?" ត្រូវឆ្លើយថា "ព្រះយេហូវ៉ាបាននាំពួកយើងចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលអ្នកធ្វើជាទាសករ ដោយព្រះហស្តដ៏ខ្លាំងពូកែ។
យ៉ូស្វេ 4:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ថ្ងៃក្រោយ ពេលកូនចៅអ្នករាល់គ្នាសួរឪពុកថា "តើថ្មទាំងនេះមានន័យដូចម្តេច?" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «ថ្ងៃក្រោយ ពេលកូនចៅរបស់អ្នករាល់គ្នាសួរឪពុកថា “តើថ្មទាំងនេះមានន័យដូចម្ដេច?”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលោកប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាដល់ថ្ងៃក្រោយ កូនចៅឯងរាល់គ្នាសួរឪពុកថា តើថ្មទាំងនេះមានន័យដូចម្តេច អាល់គីតាប បន្ទាប់មក គាត់និយាយទៅកាន់ជនជាតិអ៊ីស្រអែលថា៖ «ថ្ងៃក្រោយ ពេលកូនចៅរបស់អ្នករាល់គ្នាសួរឪពុកថា “តើថ្មទាំងនេះមានន័យដូចម្តេច?”។ |
រួចនៅពេលខាងមុខ បើកូនអ្នករាល់គ្នាសួរថា "តើនេះមានន័យដូចម្ដេច?" ត្រូវឆ្លើយថា "ព្រះយេហូវ៉ាបាននាំពួកយើងចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលអ្នកធ្វើជាទាសករ ដោយព្រះហស្តដ៏ខ្លាំងពូកែ។
រីឯថ្មទាំងដប់ពីរដុំ ដែលគេបានយកចេញពីកណ្ដាលទន្លេយ័រដាន់មក លោកយ៉ូស្វេបានដាក់បញ្ឈរនៅគីលកាល
អ្នករាល់គ្នាត្រូវប្រាប់កូនចៅឲ្យដឹងថា "ពួកអ៊ីស្រាអែលបានដើរឆ្លងទន្លេយ័រដាន់នេះលើដីស្ងួត"។
ដើម្បីឲ្យបានជាទីសម្គាល់នៅក្នុងចំណោមអ្នករាល់គ្នា។ ពេលក្រោយ កាលណាកូនចៅអ្នករាល់គ្នាសួរថា "តើថ្មទាំងនេះមានន័យដូចម្តេច?"