Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 4:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដើម្បី​ឲ្យ​បាន​ជា​ទី​សម្គាល់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ ពេល​ក្រោយ កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា "តើ​ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច?"

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ទុក​ជា​សញ្ញា​សម្គាល់​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា។ ពេល​ក្រោយ កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា “តើ​ថ្ម​ទាំង​នេះ​មាន​អត្ថ‌ន័យ​ដូច​ម្ដេច?”

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដើម្បី​ឲ្យ​បាន​ទុក​ជា​ទី​សំគាល់ នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា ប្រយោជន៍​ដល់​ថ្ងៃ​ក្រោយ កាល​ណា​កូន​ចៅ​ឯង​សួរ​ថា ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ទុក​ជា​សញ្ញា​សំគាល់​នៅ​កណ្តាល​ចំណោម​អ្នក​រាល់​គ្នា។ ពេល​ក្រោយ កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា “តើ​ថ្ម​ទាំង​នេះ​មាន​អត្ថន័យ​ដូច​ម្តេច?”

សូមមើលជំពូក ចម្លង




យ៉ូស្វេ 4:6
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ​អើយ យើង​ខ្ញុំ​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក បុព្វ‌បុរស​យើង​ខ្ញុំ បាន​ប្រាប់​យើង​ខ្ញុំ អំពី​កិច្ច​ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ នៅ​ជំនាន់​របស់​លោក គឺ​នៅ​សម័យ​ចាស់​បុរាណ​ថា


ឱ​ព្រះ​អើយ សូម​កុំ​លះ​បង់​ចោល​ទូល‌បង្គំ​ឡើយ ទោះ​ជា​ទូល‌បង្គំ​ចាស់​សក់​ស្កូវ​ហើយក៏​ដោយ ដើម្បីឲ្យ​ទូល‌បង្គំ​បាន​ប្រកាស ពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ ដល់​មនុស្សជំនាន់​ក្រោយ គឺ​ពី​ព្រះ​ចេស្ដា​របស់​ព្រះ‌អង្គ ដល់មនុស្ស​ទាំង​អស់​ដែល​ត្រូវ​កើត​មក។


ថ្ងៃ​នេះ​នឹង​បាន​ជា​សេចក្ដី​រំឭក​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ថ្ងៃ​នេះ​ទុក​ជា​ពិធី​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​ត្រូវ​កាន់​ថ្ងៃ​នេះ​គ្រប់​តំណ​មនុស្ស ទុក​ជា​ច្បាប់​រហូត​តទៅ។


រួច​នៅ​ពេល​ខាង​មុខ បើ​កូន​អ្នក​រាល់​គ្នា​សួរ​ថា "តើ​នេះ​មាន​ន័យ​ដូច​ម្ដេច?" ត្រូវ​ឆ្លើយ​ថា "ព្រះ‌យេហូវ៉ា​បាន​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។


ពិធី​នេះ​នឹង​បាន​ជា​ទី​សម្គាល់​មួយ​នៅ​ដៃ​អ្នក​រាល់​គ្នា និង​ជា​សេចក្ដី​រំឭក​នៅ​កណ្ដាល​ថ្ងាស​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​បាន​នៅ​ក្នុង​មាត់​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។


«ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា "អ្នក​រាល់​គ្នា​ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ​របស់​យើង​កុំ​ខាន ដ្បិត​នេះ​ជា​ទី​សម្គាល់​រវាង​យើង​នឹង​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់​តរៀង​ទៅ ដើម្បី​ឲ្យ​បាន​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា ដែល​ញែក​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ។


ឯ​មនុស្ស​រស់​គឺ​ជា​មនុស្ស​រស់​ហើយ ដែល​នឹង​សរសើរ​ដល់​ព្រះ‌អង្គ ដូច​ជា​ទូល‌បង្គំ​នៅ​ថ្ងៃ​នេះ​ដែរ ឪពុក​នឹង​បន្ត​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ​ឲ្យ​កូន​ស្គាល់​ត​ទៅ


នឹង​មាន​ដើម​កកោះ​ដុះ​ឡើង ជំនួស​គុម្ព​បន្លា ហើយ​ដើម​យីថោ​នឹង​ដុះ​ឡើង ជំនួស​អញ្ចាញ ការ​ទាំង​នេះ​នឹង​បាន​សម្រាប់​ជា​ល្បី​ព្រះ‌នាម​ដល់​ព្រះ‌យេហូវ៉ា ហើយ​សម្រាប់​ជា​ទី​សម្គាល់​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់​កល្ប​ត​រៀង​ទៅ ដែល​មិន​ត្រូវ​កាត់​ផ្តាច់​ចេញ​ឡើយ។


យើង​ក៏​តាំង​ថ្ងៃ​សប្ប័ទ​របស់​យើង​ឲ្យ​គេ​ដែរ ទុក​សម្រាប់​ជា​ទី​សម្គាល់​ដល់​យើង និង​គេ ប្រយោជន៍​ឲ្យ​គេ​បាន​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ។


ចូរ​ញែក​ថ្ងៃសប្ប័ទ​របស់​យើង​ចេញ​ជា​បរិសុទ្ធ នោះ​នឹង​បាន​ជា​ទី​សម្គាល់​ដល់​យើង និង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​បាន​ដឹង​ថា យើង​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។


ដ្បិត​ពាន​របស់​មនុស្ស​ដែល​បាន​ធ្វើ​បាប​ទាំង​នេះ បាន​បរិសុទ្ធ​ដោយ​ព្រោះ​ជីវិត​របស់​ពួកគេ​ដែល​មាន​ទោស​ដល់​ស្លាប់​នោះ។ ចូរ​យក​ពាន​ទាំង​នោះ​ទៅ​ដំ​ជា​បន្ទះ​សម្រាប់​ស្រោប​អាស‌នា ដ្បិត​គេ​បាន​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច្នេះ ពាន​ទាំង​នោះ​បាន​បរិសុទ្ធ​ហើយ ហើយ​យ៉ាង​នេះ​នឹង​បាន​ជា​ទី​សម្គាល់​ដល់​កូន​ចៅ​អ៊ីស្រា‌អែល»។


ដ្បិត​សេចក្តី​សន្យា​នោះ គឺ​សម្រាប់​អ្នក​រាល់​គ្នា និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ដែរ គឺ​ដល់​អស់​អ្នក​ណា​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង​ត្រាស់​ហៅ»។


ត្រូវ​បង្រៀន​សេចក្ដី​ទាំង​នេះ​ដល់​កូន​ចៅ​អ្នក​រាល់​គ្នា ដោយ​និយាយ​ប្រាប់ពួក‌គេ ពេល​អ្នក​អង្គុយ​នៅ​ក្នុង​ផ្ទះ ពេល​អ្នក​ដើរ​តាម​ផ្លូវ ពេល​អ្នក​ចូលដំណេក និង​ពេល​អ្នក​ក្រោក​ពីដំណេក​ផង។


គឺ​ទុក​គ្រាន់​តែ​ជា​ទី​បន្ទាល់មួយ​រវាង​យើង​ខ្ញុំ និង​អ្នក​រាល់​គ្នា ព្រម​ទាំង​រវាង​កូន​ចៅ​របស់​យើង​ជំនាន់​ក្រោយ​ថា យើង​ខ្ញុំ​បាន​គោរព​ប្រតិ‌បត្តិ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ថ្វាយ​តង្វាយ​ដុត តង្វាយ​យញ្ញ‌បូជា និង​តង្វាយ​មេត្រី​របស់​យើង​ខ្ញុំ ដើម្បី​កុំ​ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា អាច​ពោល​មក​កាន់​កូន​ចៅ​របស់​យើង​ខ្ញុំ​នៅ​ថ្ងៃ​ខាង​មុខ​ថា "អ្នក​រាល់​គ្នា​គ្មាន​ចំណែក​នឹង​ព្រះ‌យេហូវ៉ា" បាន​ឡើយ"។


លោក​មាន​ប្រសាសន៍​ទៅ​កាន់ប្រជា‌ជន​អ៊ីស្រា‌អែល​ថា៖ «ថ្ងៃ​ក្រោយ ពេល​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ឪពុក​ថា "តើ​ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច?"


លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​ដើរ​ទៅ​ខាង​មុខ​ហិប​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​ទៅ​កណ្ដាល​ទន្លេ​យ័រដាន់ ហើយ​យក​ថ្ម​ម្នាក់​មួយ​ដុំ​ដាក់​លើ​ស្មា តាម​ចំនួន​កុល‌សម្ព័ន្ធ​នៃ​ប្រជា‌ជន​អ៊ីស្រា‌អែល


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម