ពីកុលសម្ព័ន្ធណែបថាលី គេឲ្យក្រុងកេដេស ដែលនៅក្នុងស្រុកកាលីឡេ និងវាលស្មៅជុំវិញ ជាក្រុងជម្រកសម្រាប់អ្នកដែលសម្លាប់គេ ព្រមទាំងក្រុងហាម៉ាត-ដោរ និងវាលស្មៅជុំវិញ ក្រុងការថាន និងវាលស្មៅជុំវិញ ទាំងអស់មានបីក្រុង។
យ៉ូស្វេ 21:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុងរបស់ពួកគើសុន តាមពូជអំបូររបស់គេ ទាំងអស់មានដប់បីក្រុង ព្រមទាំងវាលស្មៅជុំវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សរុបទាំងអស់ ពួកលេវីជាកូនចៅរបស់លោកគើសុន តាមក្រុមគ្រួសាររបស់ពួកគេទទួលបានក្រុងដប់បី ព្រមទាំងវាលស្មៅនៅជុំវិញផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទីក្រុងរបស់ពួកគើសុន តាមគ្រួគេ ទាំងអស់មាន១៣ព្រមទាំងដីនៅជុំវិញផង។ អាល់គីតាប សរុបទាំងអស់ ពួកលេវី ជាកូនចៅរបស់លោកគើសុន តាមក្រុមគ្រួសាររបស់ពួកគេទទួលបានក្រុងដប់បី ព្រមទាំងវាលស្មៅនៅជុំវិញផង។ |
ពីកុលសម្ព័ន្ធណែបថាលី គេឲ្យក្រុងកេដេស ដែលនៅក្នុងស្រុកកាលីឡេ និងវាលស្មៅជុំវិញ ជាក្រុងជម្រកសម្រាប់អ្នកដែលសម្លាប់គេ ព្រមទាំងក្រុងហាម៉ាត-ដោរ និងវាលស្មៅជុំវិញ ក្រុងការថាន និងវាលស្មៅជុំវិញ ទាំងអស់មានបីក្រុង។
ចំពោះពួកលេវីឯទៀតៗ គឺអំបូរម្រ៉ារី គេបានឲ្យក្រុងខ្លះ ពីកុលសម្ព័ន្ធសាប់យូឡូន គឺក្រុងយ៉ុកនាម និងវាលស្មៅជុំវិញ ក្រុងការថា និងវាលស្មៅជុំវិញ
ពួកកូនចៅគើសុនចាប់ឆ្នោតបានក្រុងចំនួនដប់បី ពីពូជអំបូរនៃកុលសម្ព័ន្ធអ៊ីសាខារ ពីកុលសម្ព័ន្ធអេស៊ើរ ពីកុលសម្ព័ន្ធណែបថាលី និងពីកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង ដែលនៅក្នុងស្រុកបាសាន។