ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 21:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​លេវី​ក្នុង​អំបូរ​ឯទៀតៗ​នៃ​ពួក​កេកូន​ចៅ​កេហាត់ ទទួល​បាន​ក្រុង​ជា​ចំណែក​របស់​ខ្លួន ពី​កុល‌សម្ព័ន្ធ​អេប្រាអិម។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​លេវី​ក្នុង​អំបូរ​ឯ​ទៀតៗ​នៃ​កូន​ចៅ​របស់​លោក​កេហាត់ ទទួល​បាន​ក្រុង​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម តាម​ការ​ចាប់​ឆ្នោត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​គ្រួ​កូន​ចៅ​កេហាត់​ជា​ពួក​លេវី​ដែល​នៅ​សល់ នោះ​បាន​ទី​ក្រុង​ជា​ចំណែក​ខ្លួន ក្នុង​ពូជ​អំបូរ​អេប្រា‌អិម

សូមមើលជំពូក

អាល់គីតាប

ពួក​លេវី ក្នុង​អំបូរ​ឯ​ទៀតៗ​នៃ​កូន​ចៅ​របស់​លោក​កេហាត់ ទទួល​បាន​ក្រុង ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម តាម​ការ​ចាប់​ឆ្នោត។

សូមមើលជំពូក



យ៉ូស្វេ 21:20
4 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ប៊ី‌សួរ​បង្កើត​ប៊ូកគី ប៊ូកគី​បង្កើត​អ៊ូស៊ី អ៊ីស៊ី​បង្កើត​សេរ៉ា‌ហ៊ា


មាន​ពួក​គ្រួ​នៃ​កូន​ចៅ​កេហាត់​ខ្លះ គេ​បាន​ទី​ក្រុង​របស់​ព្រំ‌ដែន​ខ្លួន ពី​ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអិម។


ក្រុង​របស់​ពួក​កូន​ចៅ​សង្ឃ​អើរ៉ុន ទាំង​អស់​មាន​ដប់​បីក្រុង ព្រម​ទាំង​វាល​ស្មៅ​ជុំ‌វិញ។


ពួក​កូន​ចៅ​កេហាត់​ឯទៀតៗ​ចាប់​ឆ្នោត​បាន​ក្រុងចំនួន​ដប់ ពី​កុល‌សម្ព័ន្ធ​អេប្រាអិម ពី​កុល​សម្ព័ន្ធ​ដាន់ និងពី​កុល​សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង។