គឺក្រោយពេលដែលលោកមានជ័យជម្នះលើស៊ីហុន ជាស្តេចសាសន៍អាម៉ូរីដែលនៅក្រុងហែសបូន និងអុក ជាស្តេចស្រុកបាសានដែលនៅក្រុងអាសថារ៉ូត និង ក្រុងអេទ្រី ។
យ៉ូស្វេ 13:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ និងអស់ទាំងទីក្រុងរបស់ព្រះបាទស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលសោយរាជ្យនៅក្រុងហែសបូន រហូតដល់ព្រំប្រទល់ស្រុករបស់ពួកកូនចៅអាំម៉ូន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកដីនោះលាតសន្ធឹងរហូតដល់ព្រំប្រទល់នៃស្រុករបស់ជនជាតិអាំម៉ូន ពោលគឺក្រុងទាំងប៉ុន្មានរបស់ព្រះបាទស៊ីហុន ជាស្ដេចនៃជនជាតិអាម៉ូរី ដែលសោយរាជ្យនៅក្រុងហេសបូន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នឹងអស់ទាំងទីក្រុងរបស់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលសោយរាជ្យនៅក្រុងហែសបូន រហូតដល់ព្រំស្រុករបស់ពួកកូនចៅអាំម៉ូន អាល់គីតាប ទឹកដីនោះ លាតសន្ធឹងរហូតដល់ព្រំប្រទល់នៃស្រុករបស់ជនជាតិអាំម៉ូន ពោលគឺក្រុងទាំងប៉ុន្មានរបស់ស្តេចស៊ីហុន ជាស្តេចនៃជនជាតិអាម៉ូរី ដែលសោយរាជ្យនៅក្រុងហេសបូន |
គឺក្រោយពេលដែលលោកមានជ័យជម្នះលើស៊ីហុន ជាស្តេចសាសន៍អាម៉ូរីដែលនៅក្រុងហែសបូន និងអុក ជាស្តេចស្រុកបាសានដែលនៅក្រុងអាសថារ៉ូត និង ក្រុងអេទ្រី ។
ដូច្នេះ ពេលចូលទៅជិតដែនដីកូនចៅអាំម៉ូន កុំរំខានគេឡើយ ក៏កុំតតាំងនឹងគេដែរ ដ្បិតយើងមិនប្រគល់ស្រុករបស់កូនចៅអាំម៉ូន ឲ្យអ្នកទុកជាកេរអាករទេ ព្រោះយើងបានប្រគល់ស្រុកនោះឲ្យកូនចៅឡុត ទុកជាកេរអាករហើយ"។
ស្រុកកាឡាដ និងទឹកដីរបស់សាសន៍កេស៊ូរី និងសាសន៍ម៉ាកាធី ស្រុកភ្នំហ៊ើរម៉ូនទាំងមូល ហើយស្រុកបាសានទាំងអស់ រហូតដល់សាលកា
ចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលនៅក្បែរស្ទឹងអើណូន និងទីក្រុងដែលនៅកណ្ដាលជ្រលងភ្នំនោះ ព្រមទាំងខ្ពង់រាបមេឌីបាទាំងអស់ រហូតដល់ក្រុងឌីបូន