មើល៍! អ្នកបានទូន្មានប្រដៅ ដល់មនុស្សជាច្រើន ក៏បានធ្វើឲ្យដៃខ្សោយមានកម្លាំងឡើង
លោកបានទូន្មានមនុស្សជាច្រើន ហើយលោកក៏បានជួយមនុស្សជាច្រើន ឲ្យមានកម្លាំងឡើងវិញដែរ។
មើលអ្នកបានទូន្មានប្រដៅដល់មនុស្សជាច្រើន ក៏បានធ្វើឲ្យដៃខ្សោយមានកំឡាំងឡើង
អ្នកបានទូន្មានមនុស្សជាច្រើន ហើយអ្នកក៏បានជួយមនុស្សជាច្រើន ឲ្យមានកម្លាំងឡើងវិញដែរ។
យើងបានជ្រើសរើស គាត់ ដើម្បីឲ្យគាត់បង្គាប់កូនចៅ និងពួកផ្ទះរបស់គាត់ដែលកើតមកតាមក្រោយ ឲ្យកាន់ខ្ជាប់តាមផ្លូវរបស់ព្រះយេហូវ៉ា ដោយប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌ ដើម្បីឲ្យព្រះយេហូវ៉ាបានសម្រេចដល់អ័ប្រាហាំ តាមសេចក្ដីដែលព្រះអង្គបានសន្យានឹងគាត់»។
គេប្រារព្ធពិធីបុណ្យនំបុ័ងឥតដំបែ អស់រយៈពេលប្រាំពីរថ្ងៃដោយអំណរ ដ្បិតព្រះយេហូវ៉ាបានធ្វើឲ្យពួកគេអរសប្បាយ ហើយបានបង្វែរព្រះហឫទ័យរបស់ស្តេចស្រុកអាសស៊ើរ មកឯពួកគេ ដើម្បីឲ្យស្ដេចជួយគាំទ្រពួកគេក្នុងការសង់ព្រះដំណាក់របស់ព្រះ ជាព្រះនៃសាសន៍អ៊ីស្រាអែល។
ប៉ុន្តែ ខ្ញុំនឹងបញ្ចេញពាក្យចម្រើនកម្លាំង ដល់អ្នករាល់គ្នាវិញ ហើយបបូរមាត់ខ្ញុំនឹងរកបន្ធូរទុក្ខ របស់អ្នករាល់គ្នា។
ពេលត្រចៀកអ្នកណាបានឮ គេក៏ឲ្យពរដល់ខ្ញុំ ហើយកាលភ្នែកបានឃើញខ្ញុំ នោះក៏ធ្វើបន្ទាល់ពីខ្ញុំ
ខ្ញុំជាភ្នែកដល់មនុស្សខ្វាក់ ហើយជាជើងដល់មនុស្សខ្វិន
ក៏ជាឪពុកដល់ពួកអ្នកកម្សត់ ហើយខ្ញុំក៏ខំពិនិត្យរកខុសត្រូវ ក្នុងរឿងក្តីរបស់អ្នកដែលខ្ញុំមិនស្គាល់ផង
មនុស្សបានផ្ទៀងត្រចៀកស្តាប់ខ្ញុំ គេនៅស្ងៀមចាំស្តាប់គំនិតខ្ញុំ។
ពាក្យសម្ដីរបស់អ្នកបានទប់ទល់ពួកអ្នក ដែលកំពុងតែដួល ហើយអ្នកបានចម្រើនកម្លាំងដល់ជង្គង់ខ្សោយ។
បបូរមាត់របស់មនុស្សសុចរិត ឃ្វាលរក្សាមនុស្សជាច្រើន តែមនុស្សល្ងីល្ងើ គេស្លាប់បាត់ទៅ ដោយខ្លះយោបល់វិញ។
បបូរមាត់របស់មនុស្សមានប្រាជ្ញា រមែងផ្សាយចេញជាចំណេះ តែចិត្តរបស់មនុស្សល្ងីល្ងើមិនមែនដូច្នោះទេ។
ឯអ្នកណាដែលមានចិត្តប្រកបដោយប្រាជ្ញា នោះនឹងបានឈ្មោះថាជាអ្នកឆ្លៀវឆ្លាត ហើយសេចក្ដីផ្អែមល្ហែមនៃបបូរមាត់ ក៏ចម្រើនចំណេះកាន់តែច្រើនឡើង។
ចូរចម្រើនកម្លាំងដៃដែលខ្សោយ ហើយឲ្យក្បាលជង្គង់ដែលញ័របានមាំមួនឡើង។
ព្រះអម្ចាស់យេហូវ៉ាបានប្រទានឲ្យខ្ញុំមានវោហារ ដូចជាអ្នកដែលបានរៀន ដើម្បីឲ្យខ្ញុំបានចេះប្រើពាក្យសម្ដី និងជ្រោងមនុស្សគ្រាកចិត្តឡើង ព្រះអង្គដាស់ខ្ញុំរាល់តែព្រឹក គឺព្រះអង្គដាស់ត្រចៀកខ្ញុំ ដើម្បីឲ្យខ្ញុំស្តាប់ ដូចជាអ្នកដែលកំពុងតែរៀនសូត្រ។
ដោយព្រោះអ្នករាល់គ្នាបានបញ្ឈឺចិត្តពួកសុចរិត ដោយភូតកុហក ជាពួកអ្នកដែលយើងមិនបានឲ្យព្រួយចិត្តសោះ ហើយអ្នកបានចម្រើនកម្លាំងដៃនៃមនុស្សអាក្រក់ ដើម្បីមិនឲ្យគេលះចោលផ្លូវអាក្រក់របស់ខ្លួន ឲ្យបានសង្គ្រោះរួចជីវិតវិញឡើយ។
នៅថ្ងៃនោះ នឹងមានគេពោលមកកាន់ ក្រុងយេរូសាឡិមថា កុំខ្លាចអ្វីឡើយ ឱស៊ីយ៉ូនអើយ កុំឲ្យដៃអ្នកអន់ថយឲ្យសោះ។
ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីកុំឲ្យជំនឿរបស់អ្នកវិនាសបាត់ឡើយ។ កាលណាអ្នកបានប្រែចិត្តវិលមកវិញ ចូរចម្រើនកម្លាំងឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនផង»។
ពេលនោះ មានទេវតាលេចមកពីស្ថានសួគ៌ ឲ្យព្រះអង្គឃើញ ហើយចម្រើនកម្លាំងថ្វាយព្រះអង្គ។
មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ត្រូវនិយាយតែពាក្យល្អៗ សម្រាប់ស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់។
ប៉ុន្ដែ ត្រូវបង្គាប់យ៉ូស្វេ ហើយលើកទឹកចិត្ត និងចម្រើនកម្លាំងគាត់វិញ ដ្បិតត្រូវឲ្យគាត់ឆ្លងនាំមុខប្រជាជននេះ ហើយចែកស្រុកដែលអ្នកនឹងមើលឃើញនោះ ទុកជាមត៌ករបស់គេ" ។
ចូរឲ្យពាក្យសម្ដីរបស់អ្នករាល់គ្នាបានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងថា អ្នករាល់គ្នាគួរឆ្លើយដល់មនុស្សគ្រប់គ្នាយ៉ាងណា។
ហេតុនេះ ចូរលើកដៃដែលស្រពន់ឡើង ហើយធ្វើឲ្យជង្គង់ដែលខ្សោយមានកម្លាំងឡើងដែរ