ឯប្តីនាង គាត់ដើរមកតាមនាងទាំងយំបណ្តើរ រហូតដល់ភូមិបាហ៊ូរីម ទើបអ័ប៊ីនើរបង្គាប់ទៅថា៖ «ចូរវិលទៅវិញចុះ» នោះគាត់ក៏ត្រឡប់ទៅវិញ។
យេរេមា 41:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអ៊ីសម៉ាអែល ជាកូននេថានា ក៏ចេញពីមីសប៉ាទៅទទួលគេទាំងយំបណ្តើរ កាលបានទៅដល់គេហើយ ក៏និយាយថា៖ សូមទៅរកកេដាលា ជាកូនអ័ហ៊ីកាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា ចេញពីមីសប៉ា ដើរទៅរកពួកគេ ទាំងយំផង។ ពេលជួបពួកគេហើយ គាត់ពោលថា៖ «សូមអញ្ជើញទៅផ្ទះលោកកេដាលា ជាកូនរបស់លោកអហ៊ីកាមសិន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ៊ីសម៉ាអែល ជាកូននេថានា ក៏ចេញពីមីសប៉ាទៅទទួលគេទាំងយំបណ្តើរ កាលបានទៅដល់គេហើយ នោះក៏និយាយថា សូមទៅឯកេដាលា ជាកូនអ័ហ៊ីកាម អាល់គីតាប លោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា ចេញពីមីសប៉ា ដើរទៅរកពួកគេទាំងយំផង។ ពេលជួបពួកគេហើយគាត់ពោលថា៖ «សូមអញ្ជើញទៅផ្ទះលោកកេដាលា ជាកូនរបស់លោកអហ៊ីកាមសិន»។ |
ឯប្តីនាង គាត់ដើរមកតាមនាងទាំងយំបណ្តើរ រហូតដល់ភូមិបាហ៊ូរីម ទើបអ័ប៊ីនើរបង្គាប់ទៅថា៖ «ចូរវិលទៅវិញចុះ» នោះគាត់ក៏ត្រឡប់ទៅវិញ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅគ្រានោះ គឺនៅវេលានោះឯង ពួកកូនចៅអ៊ីស្រាអែលនឹងមក ទាំងខ្លួនគេ និងពួកកូនចៅយូដាទាំងអស់គ្នា គេនឹងដើរតាមផ្លូវ ទាំងយំបណ្តើរ ហើយស្វែងរកព្រះយេហូវ៉ាជាព្រះរបស់គេ។