Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 41:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ពេល​គេ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ហើយ អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា និង​ពួក​អ្នក​ដែល​នៅ​ជា‌មួយ ក៏​សម្លាប់​គេ​បោះ​ចោល​ទៅ​ក្នុង​អណ្ដូង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ពេល​ទៅ​ដល់​កណ្ដាល​ទីក្រុង លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា បាន​សម្លាប់​ពួក​គេ រួច​បោះ​សាក‌សព​ទៅ​ក្នុង​អណ្ដូង ដោយ​មាន​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ជួយ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 រួច​កាល​គេ​បាន​ចូល​ទៅ​ក្នុង​ទី​ក្រុង​ហើយ នោះ​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា នឹង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ក៏​សំឡាប់​គេ​បោះ​ចោល​ទៅ​ក្នុង​រណ្តៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ពេល​ទៅ​ដល់​កណ្ដាល​ទីក្រុង លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា បាន​សម្លាប់​ពួក​គេ រួច​បោះ​សាក‌សព​ទៅ​ក្នុង​អណ្ដូង ដោយ​មាន​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ជួយ​ផង។

សូមមើលជំពូក ចម្លង




យេរេមា 41:7
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពេកា កូន​រេម៉ាលា ជា​មេ‌ទ័ព​របស់​ទ្រង់ អើកុប និង​អើរី‌យេ​ក៏​ក្បត់​ធ្វើ​គុត​ទ្រង់​នៅ​ឯ​ដំណាក់​ក្នុង​ព្រះ‌រាជ‌វាំង នៅ​ក្រុង​សាម៉ារី ក៏​មាន​ពួក​កាឡាត​ហាសិប​នាក់​នៅ​ជា‌មួយ​លោក​ដែរ លោក​បាន​ប្រហារ​ជីវិត​ស្តេច ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស។


ប៉ុន្តែ ព្រះ‌អង្គ ឱ​ព្រះ​អើយ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​គេ​ចុះ ទៅ​ក្នុង​រណ្តៅ​នៃ​សេចក្ដី​វិនាស ពួក​មនុស្ស​កម្ចាយ​ឈាម និងជន​បោក​ប្រាស់ នឹង​រស់​នៅ​មិន​បាន​ពាក់​កណ្ដាល​អាយុ​ឡើយ តែ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​ទុក​ចិត្ត ដល់​ព្រះ‌អង្គ។


ដ្បិត​ជើង​គេ​រត់​តាម​តែ​ការ​អាក្រក់​ទេ គេ​ក៏​រហ័ស​នឹង​កម្ចាយ​ឈាម​ផង


តែ​អ្នក​វិញ​ត្រូវ​បោះ​ចោល​ទៅ​ឆ្ងាយ ដូច​ជា​មែក​ដែល​គួរ​ខ្ពើម គឺ​ដូច​ជា​អាវ​របស់​មនុស្ស​ដែល​ត្រូវ​គេ​សម្លាប់ ជា​អ្នក​ដែល​ត្រូវ​គេ​ចាក់​ទម្លុះ​ដោយ​ដាវ ហើយ​ក៏​ចុះ​ទៅ​ដល់​ថ្ម​នៅ​ក្នុង​រណ្តៅ ដូច​ជា​ខ្មោច​ដែល​គេ​ជាន់​ឈ្លី​ដោយ​ជើង។


ជើង​គេ​រត់​ទៅ​តាម​សេចក្ដី​អាក្រក់ គេ​ក៏​រហ័ស​នឹង​កម្ចាយ​ឈាម​ដែល​ឥត​ទោស គំនិត​របស់​គេ​គិត​តែ​ពី​អំពើ​ទុច្ចរិត មាន​សេចក្ដី​វិនាស និង​សេចក្ដី​បំផ្លាញ​នៅ​អស់​ទាំង​ផ្លូវ​របស់​គេ​ដែរ។


ពួក​ចៅ‌ហ្វាយ​នៅ​កណ្ដាល​ទី​ក្រុង​ប្រព្រឹត្ត​ដូច​ជា​សត្វ​ស្វាន ដែល​កំពុង​ហែក​រំពា គេ​ប្រព្រឹត្ត​ដូច្នោះ ដើម្បី​នឹង​កម្ចាយ​ឈាម ហើយ​បំផ្លាញ​ព្រលឹង​មនុស្ស ប្រយោជន៍​ឲ្យ​បាន​កម្រៃ​ទុច្ចរិត។


«ជើង​របស់​គេ​រហ័ស​តែ​នឹង​បង្ហូរ​ឈាម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម