ព្រះអង្គមានព្រះបន្ទូលទៅគេ ជារឿងប្រៀបធៀបមួយទៀតថា៖ «ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបបាននឹងបុរសម្នាក់ ដែលព្រោះពូជល្អនៅក្នុងស្រែរបស់ខ្លួន
ម៉ាថាយ 22:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបបាននឹងស្តេចមួយអង្គ ដែលរៀបចំពិធីមង្គលការឲ្យព្រះរាជបុត្រា។ ព្រះគម្ពីរខ្មែរសាកល “អាណាចក្រស្ថានសួគ៌ប្រៀបប្រដូចនឹងស្ដេចមួយអង្គ ដែលរៀបចំពិធីមង្គលការឲ្យបុត្ររបស់ខ្លួន។ Khmer Christian Bible «នគរស្ថានសួគ៌ប្រៀបដូចជាស្ដេចមួយអង្គដែលរៀបចំពិធីមង្គលការឲ្យកូនរបស់ខ្លួន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ព្រះរាជ្យ*នៃស្ថានបរមសុខ*ប្រៀបបាននឹងស្ដេចមួយអង្គ ដែលរៀបវិវាហមង្គលការព្រះរាជបុត្រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នគរស្ថានសួគ៌ប្រៀបដូចជាស្តេច១អង្គ ដែលរៀបវិវាហមង្គលឲ្យព្រះរាជបុត្រា អាល់គីតាប «នគរនៃអុលឡោះប្រៀបបាននឹងស្ដេចមួយដែលរៀបមង្គលការឲ្យកូន។ |
ព្រះអង្គមានព្រះបន្ទូលទៅគេ ជារឿងប្រៀបធៀបមួយទៀតថា៖ «ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបបាននឹងបុរសម្នាក់ ដែលព្រោះពូជល្អនៅក្នុងស្រែរបស់ខ្លួន
ចូរអ្នករាល់គ្នាធ្វើដូចជាមនុស្សដែលនៅរង់ចាំចៅហ្វាយខ្លួន ត្រឡប់មកពីស៊ីការវិញ ដើម្បីកាលណាលោកមកគោះទ្វារ នោះគេបានបើកទ្វាឲ្យលោកភ្លាម។
គេបានយាងព្រះយេស៊ូវ និងអញ្ជើញពួកសិស្សរបស់ព្រះអង្គ ទៅចូលរួមពិធីមង្គលការនោះដែរ។
ព្រោះខ្ញុំប្រចណ្ឌចំពោះអ្នករាល់គ្នា ដោយសេចក្តីប្រចណ្ឌរបស់ព្រះ ដ្បិតខ្ញុំបានដណ្ដឹងអ្នករាល់គ្នាសម្រាប់ប្តីតែមួយគត់ ដើម្បីនាំអ្នករាល់គ្នា ដូចជានាំក្រមុំបរិសុទ្ធ យកទៅថ្វាយព្រះគ្រីស្ទ។
បន្ទាប់មក អ្នកត្រូវធ្វើតាមអ្វីដែលលោកទាំងនោះប្រាប់អ្នក ពីកន្លែងដែលព្រះយេហូវ៉ាជ្រើសរើស ហើយត្រូវប្រយ័ត្ននឹងធ្វើតាមគ្រប់ទាំងសេចក្ដីដែលលោកទាំងនោះណែនាំអ្នកចុះ។