ពេលយ៉ូសែបភ្ញាក់ពីដេកឡើង លោកក៏ធ្វើតាមពាក្យដែលទេវតារបស់ព្រះអម្ចាស់បានបង្គាប់ គឺលោកបានយកនាងធ្វើជាប្រពន្ធ
ម៉ាថាយ 2:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏ក្រោកឡើងទាំងយប់ នាំបុត្រតូច និងមាតារបស់ព្រះអង្គចេញទៅស្រុកអេស៊ីព្ទ ព្រះគម្ពីរខ្មែរសាកល យ៉ូសែបក៏ក្រោកឡើង នាំព្រះកុមារ និងម្ដាយរបស់ព្រះអង្គ ចាកចេញទៅអេហ្ស៊ីបទាំងយប់ Khmer Christian Bible ដូច្នេះ គាត់ក៏ក្រោកឡើង នាំបុត្រតូច និងម្ដាយចេញដំណើរទៅស្រុកអេស៊ីព្ទទាំងយប់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបក្រោកឡើង នាំព្រះឱរស និងមាតារបស់ព្រះអង្គ រត់ភៀសខ្លួនទៅស្រុកអេស៊ីបទាំងយប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏ក្រោកឡើងទាំងយប់ នាំបុត្រតូច នឹងមាតាទ្រង់ ចេញទៅនៅស្រុកអេស៊ីព្ទវិញ អាល់គីតាប យូសុះក្រោកឡើង នាំទារក និងម្តាយរត់ភៀសខ្លួនទៅស្រុកអេស៊ីបទាំងយប់។ |
ពេលយ៉ូសែបភ្ញាក់ពីដេកឡើង លោកក៏ធ្វើតាមពាក្យដែលទេវតារបស់ព្រះអម្ចាស់បានបង្គាប់ គឺលោកបានយកនាងធ្វើជាប្រពន្ធ
កាលពួកហោចេញទៅផុត ទេវតាមួយរបស់ព្រះអម្ចាស់លេចមកប្រាប់យ៉ូសែបក្នុងយល់សប្តិថា៖ «ចូរក្រោកឡើង នាំបុត្រតូច និងមាតារបស់ព្រះអង្គគេចចេញទៅស្រុកអេស៊ីព្ទទៅ ហើយនៅស្រុកនោះ រហូតទាល់តែយើងប្រាប់ឲ្យត្រឡប់មកវិញ ដ្បិតហេរ៉ូឌប្រុងនឹងស៊ើបសួររកបុត្រនោះ ដើម្បីធ្វើគុតព្រះអង្គ»។
ហើយក៏នៅទីនោះ រហូតដល់ហេរ៉ូឌសុគត។ ការនេះបានសម្រេចតាមសេចក្តីដែលព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈហោរាថា៖ «យើងបានហៅកូនយើង ចេញពីស្រុកអេស៊ីព្ទមក» ។
គេចូលទៅដាស់ព្រះអង្គ ទូលថា៖ «លោកគ្រូ! លោកគ្រូ! យើងខ្ញុំស្លាប់ឥឡូវហើយ»។ ព្រះអង្គតើនឡើង ហើយបន្ទោសខ្យល់ និងរលកដែលកំពុងបោកបក់ជាខ្លាំងនោះ រួចវាក៏ឈប់ ហើយស្ងប់ទៅ។
ហេតុនេះហើយបានជាសាសន៍យូដាចាប់ទូលបង្គំនៅក្នុងព្រះវិហារ ហើយព្យាយាមសម្លាប់ទូលបង្គំ។