ពួកផារិស៊ីចេញមក ហើយចាប់ផ្ដើមជជែកដេញដោល ដើម្បីល្បងលព្រះអង្គ គេសូមឲ្យព្រះអង្គសម្តែងទីសម្គាល់មួយពីស្ថានសួគ៌ដល់គេ។
ម៉ាកុស 9:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គសួរពួកគេថា៖ «តើអ្នករាល់គ្នាជជែកជាមួយអ្នកទាំងនេះអំពីអ្វី?» ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់សួរថា៖“តើអ្នករាល់គ្នាប្រកែកនឹងពួកគេអំពីអ្វី?”។ Khmer Christian Bible ព្រះអង្គសួរពួកគេថា៖ «តើអ្នករាល់គ្នាកំពុងសួរដេញដោលគ្នាអំពីអ្វី?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាជជែកជាមួយគេអំពីរឿងអ្វី?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលសួរពួកអាចារ្យថា តើអ្នករាល់គ្នាជជែកពីរឿងអ្វីនឹងអ្នកទាំងនេះ អាល់គីតាប អ៊ីសាសួរគេថា៖ «តើអ្នករាល់គ្នាជជែកជាមួយគេអំពីរឿងអ្វី?»។ |
ពួកផារិស៊ីចេញមក ហើយចាប់ផ្ដើមជជែកដេញដោល ដើម្បីល្បងលព្រះអង្គ គេសូមឲ្យព្រះអង្គសម្តែងទីសម្គាល់មួយពីស្ថានសួគ៌ដល់គេ។
កាលបណ្តាជនឃើញព្រះអង្គភ្លាម គេមានសេចក្តីអស្ចារ្យជាខ្លាំង រួចគេរត់ទៅទទួលព្រះអង្គ។
ពេលនោះ មានម្នាក់ក្នុងចំណោមបណ្ដាជនទូលឆ្លើយព្រះអង្គថា៖ «លោកគ្រូ! ខ្ញុំបាននាំកូនប្រុសខ្ញុំមករកលោកគ្រូ ព្រោះវាមានវិញ្ញាណគចូល