តែបើយើងថា "មកពីមនុស្ស" យើងខ្លាចបណ្ដាជន ដ្បិតគេទាំងអស់គ្នាចាត់ទុកយ៉ូហានជាហោរា»។
ម៉ាកុស 12:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏រកមធ្យោបាយចាប់ព្រះអង្គ ព្រោះគេដឹងថា ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀបនេះ សំដៅលើពួកគេ ប៉ុន្តែ គេខ្លាចបណ្ដាជន ដូច្នេះ គេក៏ចេញពីព្រះអង្គទៅ។ ព្រះគម្ពីរខ្មែរសាកល ពួកនាយកបូជាចារ្យ ពួកគ្រូវិន័យ និងពួកចាស់ទុំចង់ចាប់ព្រះអង្គ ដ្បិតពួកគេដឹងថាព្រះអង្គមានបន្ទូលជាពាក្យឧបមានេះសំដៅលើពួកគេ។ ប៉ុន្តែពួកគេខ្លាចហ្វូងមនុស្ស ដូច្នេះពួកគេក៏ចាកចេញពីព្រះអង្គទៅ។ Khmer Christian Bible ពួកគេរកចាប់ព្រះអង្គ ព្រោះពួកគេដឹងថាព្រះអង្គមានបន្ទូលជារឿងប្រៀបប្រដូចនោះ គឺសំដៅលើពួកគេ ប៉ុន្ដែពួកគេខ្លាចបណ្ដាជន ហើយក៏ចេញពីព្រះអង្គទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកមេដឹកនាំសាសន៍យូដាយល់ថា ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នានេះសំដៅលើពួកគេ គេក៏នាំគ្នារកមធ្យោបាយចាប់ព្រះអង្គ ប៉ុន្តែ គេខ្លាចបណ្ដាជន ដូច្នេះ គេក៏ចាកចេញពីព្រះយេស៊ូទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏រកឱកាសចាប់ទ្រង់ ព្រោះដឹងថា ទ្រង់មានបន្ទូលពាក្យប្រៀបនោះដាក់គេ ប៉ុន្តែគេខ្លាចហ្វូងមនុស្ស រួចគេដើរចោលទ្រង់បាត់ទៅ។ អាល់គីតាប ពួកមេដឹកនាំសាសន៍យូដាយល់ថា អ៊ីសាមានប្រសាសន៍ជាពាក្យប្រស្នានេះ សំដៅលើពួកគេ គេក៏នាំគ្នារកមធ្យោបាយចាប់អ៊ីសា ប៉ុន្ដែគេខ្លាចបណ្ដាជន ដូច្នេះគេក៏ចាកចេញពីអ៊ីសាទៅ។ |
តែបើយើងថា "មកពីមនុស្ស" យើងខ្លាចបណ្ដាជន ដ្បិតគេទាំងអស់គ្នាចាត់ទុកយ៉ូហានជាហោរា»។
ពួកសង្គ្រាជ និងពួកអាចារ្យឮដូច្នេះ គេក៏រកមធ្យោបាយធ្វើគុតព្រះអង្គ ដ្បិតគេខ្លាចព្រះអង្គ ព្រោះបណ្តាជនទាំងអស់មានសេចក្តីអស្ចារ្យក្នុងចិត្តចំពោះសេចក្តីបង្រៀនរបស់ព្រះអង្គ។
ចុះបើយើងនិយាយថា មកពីមនុស្សវិញ?…» (ពួកគេខ្លាចបណ្តាជន ដ្បិតមនុស្សទាំងអស់ចាត់ទុកលោកយ៉ូហានថាជាហោរាពិតប្រាកដមែន)។
នៅពេលនោះ ពួកសង្គ្រាជ និងពួកអាចារ្យរកមធ្យោបាយចាប់ព្រះអង្គ ដ្បិតគេដឹងថា ព្រះអង្គមានព្រះបន្ទូលរឿងប្រៀបធៀបនោះដាក់គេ តែគេខ្លាចបណ្តាជន។
តែបើយើងឆ្លើយថា "មកពីមនុស្ស" នោះប្រជាជននឹងយកថ្មគប់យើងមិនខាន ព្រោះគេជឿប្រាកដថា យ៉ូហាននេះជាហោរាមែន»។
ដូច្នេះគេរកចាប់ព្រះអង្គ ប៉ុន្តែ គ្មានអ្នកណាហ៊ានលូកដៃទៅចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។