គេឌានឆ្លើយតបថា៖ «បើដូច្នេះ កាលណាព្រះយេហូវ៉ាបានប្រគល់សេបាស និងសាលមូណាមកក្នុងកណ្ដាប់ដៃខ្ញុំ នោះខ្ញុំនឹងខ្វារហែកសាច់អ្នករាល់គ្នា ដោយបន្លាពីទីរហោស្ថាន និងបន្លាស្អិតមិនខាន»។
លោកគេឌានតបទៅគេវិញថា៖ «កាលណាព្រះអម្ចាស់ប្រគល់ស្ដេចសេបាស និងស្ដេចសាល់មូណា មកក្នុងកណ្ដាប់ដៃរបស់ខ្ញុំ ខ្ញុំមុខជាយកបន្លាស្អិត និងបន្លាដំបងយក្ស វាយអ្នករាល់គ្នាមិនខាន»។
គេឌានឆ្លើយតបថា បើដូច្នេះកាលណាព្រះយេហូវ៉ាបានប្រគល់សេបាស នឹងសាលមូន៉ាមកក្នុងកណ្តាប់ដៃខ្ញុំហើយ នោះខ្ញុំនឹងខ្វារហែកសាច់អ្នករាល់គ្នា ដោយបន្លាពីទីរហោស្ថាន ហើយនឹងបន្លាស្អិត
លោកគេឌានតបទៅគេវិញថា៖ «កាលណាអុលឡោះតាអាឡាប្រគល់ស្តេចសេបាស និងស្តេចសាល់មូណាមកក្នុងកណ្តាប់ដៃរបស់ខ្ញុំ ខ្ញុំមុខជាយកបន្លាស្អិត និងបន្លាដំបងយក្ស វាយអ្នករាល់គ្នាមិនខាន»។
កាលគេឌានបានឮគេនិយាយអំពីយល់សប្តិ និងការបកស្រាយអំពីយល់សប្ដិនោះ លោកក៏ក្រាបថ្វាយបង្គំព្រះ រួចវិលត្រឡប់មកជំរំទ័ពរបស់ពួកអ៊ីស្រាអែលវិញ ហើយមានប្រសាសន៍ថា៖ «ចូរក្រោកឡើង ដ្បិតព្រះយេហូវ៉ាបានប្រគល់ពួកកងទ័ពម៉ាឌាន មកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ»។
លោកមានប្រសាសន៍ទៅកាន់ពួកអ្នកក្រុងស៊ូកូថថា៖ «សូមចែកនំបុ័ងឲ្យមនុស្សដែលមកតាមខ្ញុំនេះផង ដ្បិតគេអស់កម្លាំងណាស់ ខ្ញុំកំពុងតែដេញតាមសេបាស និងសាលមូណា ជាស្តេចសាសន៍ម៉ាឌាន»។