គឺជាកូនចៅរបស់សាសន៍ទាំងប៉ុន្មានដែលនៅសល់ក្នុងស្រុក ជាអ្នកដែលពួកកូនចៅអ៊ីស្រាអែលមិនបានបំផ្លាញអស់រលីងទេ នោះព្រះបាទសាឡូម៉ូនបានកេណ្ឌគេ មកធ្វើជាបាវបម្រើ ដរាបដល់សព្វថ្ងៃនេះ។
ពួកចៅហ្វាយ 1:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រំដែនរបស់សាសន៍អាម៉ូរីលាតសន្ធឹងចាប់តាំងពីច្រកភ្នំដែលឡើងទៅឯភ្នំអាក្រាប៊ីម គឺចាប់ពីថ្មដាឡើងទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯដែនដីរបស់ជនជាតិអាម៉ូរីនោះលាតសន្ធឹងពីច្រកភ្នំអាក្រាប៊ីម គឺចាប់តាំងពីផ្ទាំងថ្មសិលាឡើងទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រំស្រុករបស់សាសន៍អាម៉ូរី នោះចាប់តាំងពីច្រកភ្នំដែលឡើងទៅឯភ្នំអាក្រាប៊ីម គឺពីថ្មដាឡើងទៅលើ។ អាល់គីតាប រីឯដែនដីរបស់ជនជាតិអាម៉ូរីនោះ លាតសន្ធឹងពីច្រកភ្នំអាក្រាប៊ីម គឺចាប់តាំងពីផ្ទាំងថ្មសិលាឡើងទៅ។ |
គឺជាកូនចៅរបស់សាសន៍ទាំងប៉ុន្មានដែលនៅសល់ក្នុងស្រុក ជាអ្នកដែលពួកកូនចៅអ៊ីស្រាអែលមិនបានបំផ្លាញអស់រលីងទេ នោះព្រះបាទសាឡូម៉ូនបានកេណ្ឌគេ មកធ្វើជាបាវបម្រើ ដរាបដល់សព្វថ្ងៃនេះ។
ព្រំដែនរបស់អ្នករាល់គ្នាត្រូវបត់ទៅខាងត្បូង តាមផ្លូវឡើងទៅអេក្រាប៊ីម ឆ្លងកាត់ស៊ីន ហើយទៅដល់ត្រឹមខាងត្បូងកាដេស-បារនា។ បន្ទាប់មក ត្រូវបន្តទៅហាសា-អាដារហូតដល់អាសម៉ូន។
ពួកសាសន៍អាម៉ូរីបានតាំងចិត្តរស់នៅជាប់ក្នុងស្រុកភ្នំហេរេស នៅក្រុងអាយ៉ាឡូន និងក្រុងស្អាលប៊ីម ប៉ុន្តែ កាលពូជពង្សរបស់លោកយ៉ូសែបមានកម្លាំងដៃត្រួតត្រាលើពួកគេ នោះគេក៏បង្ខំឲ្យធ្វើការជាទម្ងន់។