គឺជាកូនចៅរបស់សាសន៍ទាំងប៉ុន្មានដែលនៅសល់ក្នុងស្រុក ជាអ្នកដែលពួកកូនចៅអ៊ីស្រាអែលមិនបានបំផ្លាញអស់រលីងទេ នោះព្រះបាទសាឡូម៉ូនបានកេណ្ឌគេ មកធ្វើជាបាវបម្រើ ដរាបដល់សព្វថ្ងៃនេះ។
ពួកចៅហ្វាយ 1:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកម៉ាណាសេមិនបានបណ្តេញពួកអ្នកនៅក្រុងបេត-សៀន និងភូមិនានាដែលនៅជុំវិញ ពួកក្រុងតាអាណាក និងភូមិនានាដែលនៅជុំវិញ ពួកក្រុងដោរ និងភូមិនានាដែលនៅជុំវិញ ពួកក្រុងយីបលាម និងភូមិនានាដែលនៅជុំវិញ ឬពួកក្រុងមេគីដោ និងភូមិនានាដែលនៅជុំវិញចេញទេ គឺពួកសាសន៍កាណាននៅតែបន្ដរស់នៅក្នុងស្រុកតទៅទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯកុលសម្ព័ន្ធម៉ាណាសេវិញ គេមិនបានបណ្ដេញពួកអ្នកស្រុកដែលរស់នៅក្រុងបេតសៀន ក្រុងតាណាក់ ក្រុងដោរ ក្រុងយីបឡាម និងក្រុងមេគីដោ ព្រមទាំងតំបន់នានាជុំវិញក្រុងទាំងនោះទេ ដូច្នេះ ជនជាតិកាណានក៏រស់នៅក្នុងស្រុកនោះតទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកម៉ាន៉ាសេ គេមិនបានបណ្តេញពួកអ្នកនៅក្រុងបេត-សៀន នឹងតំបន់នៅជុំវិញ ពួកក្រុងត្អាណាក នឹងតំបន់នៅជុំវិញ ពួកក្រុងដោរ នឹងតំបន់នៅជុំវិញ ពួកក្រុងយីបលាម នឹងតំបន់នៅជុំវិញ ឬពួកក្រុងមេគីដោ នឹងតំបន់នៅជុំវិញចេញទេ គឺពួកសាសន៍កាណានបានតាំងចិត្តនឹងនៅជាប់ក្នុងស្រុកនោះវិញ អាល់គីតាប រីឯកុលសម្ព័ន្ធម៉ាណាសេវិញ គេមិនបានបណ្តេញពួកអ្នកស្រុកដែលរស់នៅក្រុងបេតសៀន ក្រុងតាណាក់ ក្រុងដោរ ក្រុងយីបឡាម និងក្រុងមេគីដោ ព្រមទាំងតំបន់នានាជុំវិញក្រុងទាំងនោះទេ ដូច្នេះជនជាតិកាណានក៏រស់នៅក្នុងស្រុកនោះតទៅទៀត។ |
គឺជាកូនចៅរបស់សាសន៍ទាំងប៉ុន្មានដែលនៅសល់ក្នុងស្រុក ជាអ្នកដែលពួកកូនចៅអ៊ីស្រាអែលមិនបានបំផ្លាញអស់រលីងទេ នោះព្រះបាទសាឡូម៉ូនបានកេណ្ឌគេ មកធ្វើជាបាវបម្រើ ដរាបដល់សព្វថ្ងៃនេះ។
នៅក្នុងរាជ្យរបស់ទ្រង់ ផារ៉ោន-នេកោ ជាស្តេចស្រុកអេស៊ីព្ទ បានឡើងទៅច្បាំងនឹងស្តេចស្រុកអាសស៊ើរ ត្រង់ទន្លេអ៊ើប្រាត ហើយព្រះបាទយ៉ូសៀសបានចេញទៅស្ទាក់ផ្លូវ តែពេលផារ៉ោន-នេកោបានឃើញ ក៏បានធ្វើគុតទ្រង់នៅត្រង់មេគីដោ។
ពេលព្រះបាទអ័ហាស៊ីយ៉ា ជាស្តេចយូដាបានឃើញការដូច្នោះ ទ្រង់ក៏រត់ទៅតាម តែព្រះបាទយេហ៊ូវដេញតាមដោយបង្គាប់គេថា៖ «ចូរវាយសម្លាប់វានៅលើរទេះតែម្តងទៅ» ដូច្នេះ គេក៏វាយទ្រង់ត្រង់ផ្លូវឡើងទៅឯគើរ ជិតក្រុងយីបលាម តែទ្រង់រត់ទៅដល់ក្រុងមេគីដោ ហើយសុគតនៅទីនោះ។
អ្នកណាដែលធ្វើការរបស់ព្រះយេហូវ៉ា ដោយព្រងើយកន្តើយ នោះត្រូវបណ្ដាសាហើយ អ្នកណាដែលទប់ដាវខ្លួនមិនឲ្យកម្ចាយឈាម នោះក៏ត្រូវបណ្ដាសាដែរ។
កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រគល់សាសន៍ទាំងនោះមកអ្នក ហើយអ្នកបានឈ្នះគេ នោះត្រូវបំផ្លាញគេឲ្យអស់កុំឲ្យសល់ មិនត្រូវតាំងសញ្ញាជាមួយគេ ឬអាណិតមេត្តាដល់គេឡើយ។
ពីកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង គេឲ្យក្រុងតាអាណាក និងវាលស្មៅជុំវិញ ក្រុងកាថ-រីម៉ូន និងវាលស្មៅជុំវិញ ទាំងអស់មានពីរក្រុង។
ក្រោយពីលោកយ៉ូស្វេបានស្លាប់ហើយ ពួកកូនចៅអ៊ីស្រាអែលទូលសួរព្រះយេហូវ៉ាថា៖ «ក្នុងចំណោមយើងខ្ញុំ តើអ្នកណាត្រូវឡើងទៅច្បាំងនឹងពួកសាសន៍កាណានមុនគេ?»
រីឯពួកកូនចៅបេនយ៉ាមីនវិញ គេមិនបានបណ្តេញពួកសាសន៍យេប៊ូសដែលនៅក្រុងយេរូសាឡិមចេញទេ។ ដូច្នេះ សាសន៍យេប៊ូសបានរស់នៅជាមួយកូនចៅបេនយ៉ាមីន នៅក្នុងក្រុងយេរូសាឡិមរហូតដល់សព្វថ្ងៃ។
បុរសនោះក៏ទៅសង់ទីក្រុងមួយនៅស្រុកសាសន៍ហេត រួចដាក់ឈ្មោះក្រុងនោះថា «លូស»។ ឈ្មោះនោះក៏នៅរហូតដល់សព្វថ្ងៃ។
កាលសាសន៍អ៊ីស្រាអែលមានកម្លាំងឡើង គេបង្ខំពួកសាសន៍កាណានឲ្យធ្វើការជាទម្ងន់ តែមិនបានបណ្តេញពួកនោះចេញទាំងអស់ទេ។
ពួកស្តេចបានមកច្បាំង គឺពួកស្តេចស្រុកកាណាន គេមកច្បាំងនៅតាអាណាក ជិតប្រភពទឹកមេគីដោ តែគេមិនបានទទួលប្រាក់ជាជ័យភណ្ឌសោះឡើយ។
ស្ដេចសូលបានទុកឲ្យអ័កាក់ និងពួកទ័ពនៅរស់ ព្រមទាំងសត្វដែលល្អៗក្នុងហ្វូងចៀម ហ្វូងគោ និងសត្វដែលធាត់ៗ ហើយកូនចៀម និងរបស់ដែលល្អទាំងប៉ុន្មានផង គេមិនព្រមបំផ្លាញឲ្យអស់រលីងទេ ឯសត្វណាដែលស្គមស្គាំងមានតម្លៃតិច នោះគេបានបំផ្លាញចោលទាំងអស់។
ពួកគេយកគ្រឿងសស្ត្រាវុធនោះ ទៅតម្កល់ទុកក្នុងវិហារនៃព្រះអាសថារ៉ូត ឯសពរបស់ស្ដេចចងភ្ជាប់នឹងកំផែងក្រុងបេត-សាន។