រឿងនេះ មានតែយ៉ូណាថាន ជាកូនអេសាអែល និងយ៉ាហាសយ៉ា ជាកូនធីកវ៉ាប៉ុណ្ណោះដែលជំទាស់ ហើយមានមស៊ូឡាម និងសាបថាយ ជាពួកលេវី បានជួយគាំទ្រអ្នកទាំងពីរ។
នេហេមា 3:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ូយ៉ាដា ជាកូនរបស់ផាសេហា និងមស៊ូឡាម ជាកូនរបស់បេសូឌា បានជួសជុលទ្វារយេសាណា ។ គេដាក់ធ្នឹម និងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូយ៉ាដា ជាកូនរបស់លោកផាសេហា និងលោកមស៊ូឡាម ជាកូនរបស់លោកបេសូឌា នាំគ្នាជួសជុលទ្វារចាស់ ពួកគេបានដាក់ធ្នឹមខ្លោងទ្វារ និងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុកទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូយ៉ាដា ជាកូនផាសេហា នឹងមស៊ូឡាម ជាកូនបេសូឌាបានជួសជុលទ្វារចាស់ គេដាក់ធ្នឹមនឹងផ្ទាំងសន្លឹកទ្វារ ទាំងគន្លឹះ ហើយនឹងរនុកឡើង អាល់គីតាប លោកយ៉ូយ៉ាដា ជាកូនរបស់លោកផាសេហា និងលោកមស៊ូឡាម ជាកូនរបស់លោកបេសូឌា នាំគ្នាជួសជុលទ្វារចាស់ ពួកគេបានដាក់ធ្នឹមខ្លោងទ្វារ និងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុកទៀតផង។ |
រឿងនេះ មានតែយ៉ូណាថាន ជាកូនអេសាអែល និងយ៉ាហាសយ៉ា ជាកូនធីកវ៉ាប៉ុណ្ណោះដែលជំទាស់ ហើយមានមស៊ូឡាម និងសាបថាយ ជាពួកលេវី បានជួយគាំទ្រអ្នកទាំងពីរ។
ហើយពីលើទ្វារអេប្រាអិម និងត្រង់ទ្វារចាស់ ទ្វារត្រី ប៉មហាណានាល និងប៉មហាមេអា រហូតដល់ទ្វារចៀម រួចគេឈប់នៅត្រង់ទ្វារពួកអ្នកយាម។
នៅជាប់នឹងអ្នកទាំងនោះ មានពួកត្កូអាបានជួសជុល ប៉ុន្ដែ ពួកអ្នកមានត្រកូលខ្ពស់របស់គេ មិនបានចូលរួមធ្វើការតាមពួកមេដឹកនាំរបស់ខ្លួនឡើយ។