ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 12:47 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​គ្រា​សូរ៉ូ‌បា‌បិល និង​នេហេមា ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ជូន​ចំណែក​អាហារ​ដល់​ពួក​ចម្រៀង និង​ពួក​ឆ្មាំ​ទ្វារ ជា​រៀង​រាល់​ថ្ងៃ ហើយ​គេ​ញែក​មួយ​ចំណែក​ជូន​ពួក​លេវី ហើយ​ពួក​លេវី​ក៏​ញែក​មួយ​ចំណែក ជូន​កូន​ចៅ​លោក​អើរ៉ុន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ជំនាន់​លោក​សូរ៉ូ‌បាបិល និង​ជំនាន់​លោក​នេហេមា ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​តែងតែ​ញែក​ចំណែក​ដ៏​សក្ការៈ​នៃ​ម្ហូប​អាហារ​របស់​ខ្លួន ទៅ​ជូន​ក្រុម​លេវី​ជា​រៀង​រាល់​ថ្ងៃ ហើយ​ក្រុម​លេវី​ក៏​ញែក​ចំណែក​ដ៏​សក្ការៈ​នៃ​អាហារ​របស់​ខ្លួន ជូន​កូន​ចៅ​របស់​លោក​អើរ៉ុន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​នៅ​គ្រា​សូរ៉ូ‌បា‌បិល នឹង​នេហេមា នោះ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ក៏​ថ្វាយ​ចំណែក​សំរាប់​ពួក​ចំរៀង នឹង​ពួក​ឆ្មាំ​ទ្វារ តាម​ដែល​ត្រូវ​ការ​រាល់ៗ​ថ្ងៃ គេ​ក៏​លៃ​ទុក​១​ចំណែក​ឲ្យ​ពួក​លេវី ហើយ​ពួក​លេវី​ក៏​លៃ​ទុក​១​ចំណែក ឲ្យ​ពួក​កូន​ចៅ​អើរ៉ុន។

សូមមើលជំពូក

អាល់គីតាប

នៅ​ជំនាន់​លោក​សូរ៉ូ‌បាបិល និង​ជំនាន់​លោក​នេហេមា ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​តែងតែ​ញែក​ចំណែក​ដ៏​សក្ការៈ​នៃ​ម្ហូប​អាហារ​របស់​ខ្លួន ទៅ​ជូន​ក្រុម​លេវី​ជា​រៀង​រាល់​ថ្ងៃ ហើយ​ក្រុម​លេវី​ក៏​ញែក​ចំណែក​ដ៏​សក្ការៈ​នៃ​អាហារ​របស់​ខ្លួន ជូន​កូន​ចៅ​របស់​ហារូន​ដែរ។

សូមមើលជំពូក



នេហេមា 12:47
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​បាប៊ី‌ឡូន​បាន​ផ្គត់‌ផ្គង់​ថ្វាយ​រាល់​ថ្ងៃ​ជា‌និច្ច ដរាប​ដល់​ទ្រង់​អស់​ព្រះ‌ជន្ម។:៚


គេ​ក៏​ទៅ​ហៅ​អ្នក​ឆ្មាំ​ទ្វារ​ទី​ក្រុង​ប្រាប់​ថា៖ «ពួក​យើង​ខ្ញុំ​បាន​ទៅ​ដល់​ទី​បោះ​ទ័ព​របស់​ពួក​ស៊ីរី តែ​គ្មាន​អ្នក​ណា​មួយ​សោះ ក៏​គ្មាន​ឮ​សំឡេង​មនុស្ស​ណា​ឡើយ មាន​តែ​សេះ និង​លា​ដែល​គេ​បាន​ចង​ទុក និង​ជំរំ​ដែល​គេ​ចោល​ប៉ុណ្ណោះ»។


អ្នក​ទាំង​នោះបាន​វិល​ត្រឡប់​មក​វិញ ជា​មួយ​សូរ៉ូ‌បា‌បិល យេសួរ នេហេមា សេ‌រ៉ាយ៉ា រេអេ‌ឡាយ៉ា ម៉ាដេ‌កាយ ប៊ីល‌សាន មីសផា ប៊ីក‌វ៉ាយ រេហ៊ូម និង​ប្អាណា។ ចំនួនប្រជា‌ជន​អ៊ីស្រា‌អែល​មាន​ដូច​តទៅៈ


ដ្បិត​មាន​រាជ​បញ្ជា​មួយ​ពី​ស្តេច ស្ដី​អំពី​ដំណើរ​ពួក​គេ ឲ្យ​ផ្គត់​ផ្គង់​ស្បៀង​អាហារ​ដល់​ពួក​ចម្រៀង តាម​ដែល​គេ​ត្រូវ​ការ​រាល់​ថ្ងៃ ស្រប​តាម​ច្បាប់​ដែល​បាន​កំណត់​ទុក។


រី​ឯ​ពួក​សង្ឃ និង​ពួក​លេវី ដែល​ឡើង​មក​ជា​មួយ​សូរ៉ូ‌បា‌បិល ជា​កូន​សាលធាល និង​យេសួរ​មាន សេ‌រ៉ាយ៉ា យេរេមា អែសរ៉ា


នៅ​គ្រា​យ៉ូ‌យ៉ាគីម ពួក​សង្ឃ​ដែល​ជា​កំពូល​លើ​ពួក​វង្ស​របស់​ឪពុក​មាន ខាង​សេ‌រ៉ាយ៉ា មាន​មេរ៉ាយា ខាង​យេរេមា មាន​ហាណានា


អ្នក​ទាំង​នេះ រស់​នៅ​ក្នុង​គ្រា​យ៉ូ‌យ៉ាគីម ជា​កូន​របស់​យេសួរ ដែល​ជា​កូន​យ៉ូ‌សាដាក និងក្នុង​គ្រា​នេហេមា ជា​ទេសា‌ភិបាល និង​អែសរ៉ា ដែល​ជា​សង្ឃ និង​ជា​ស្មៀន។


អ្នក​ណា​ដែល​មាន​គ្រូ​បង្រៀន​ខាង​ព្រះ‌បន្ទូល ត្រូវ​ចែក​គ្រប់​ទាំង​របស់​ល្អ​ដល់​គ្រូ​នោះ​ផង។


គាត់​នឹង​មាន​ចំណែក​អាហារ​បរិ‌ភោគ​ស្មើ​គ្នា ក្រៅ​ពី​តម្លៃ​កេរ‌អាករ​របស់​ឪពុក​ដែល​គាត់​លក់​បាន»។