ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 8:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ លោក​ម៉ូសេ​ទូល​ថា៖ «មិន​គួរ​គប្បី​នឹង​ធ្វើ​ដូច្នោះ​ទេ ដ្បិត​យញ្ញ‌បូជា​ដែល​យើង​ខ្ញុំ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ គឺ​ជា​ទី​ស្អប់​ខ្ពើម ដល់​សាសន៍​អេស៊ីព្ទ។ ប្រសិន‌បើ​យើង​ខ្ញុំ​ថ្វាយ​យញ្ញ‌បូជា នៅ​ចំពោះ​មុខ​សាសន៍​អេស៊ីព្ទ ដែល​គេ​ស្អប់​ខ្ពើម​ដូច្នេះ តើ​គេ​នឹង​មិន​ចោល​យើង​ខ្ញុំ​នឹង​ថ្ម​ទេ​ឬ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ លោក​ម៉ូសេ​ទូល​ថា៖ «ធ្វើ​បែប​នេះ​មិន​បាន​ទេ! ដ្បិត​យើង​ខ្ញុំ​យក​សត្វ​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ​ដូច្នេះ ជា​អំពើ​ដែល​ជន‌ជាតិ​អេស៊ីប​ស្អប់​ខ្ពើម។ ប្រសិន​បើ​ពួក​គេ​ឃើញ​យើង​ខ្ញុំ​យក​សត្វ​ទៅ​ធ្វើ​យញ្ញ‌បូជា គឺ​ជា​អំពើ​ដែល​គេ​ស្អប់​ខ្ពើម នោះ​ពួក​គេ​មុខ​ជា​យក​ដុំ​ថ្ម​គប់​សម្លាប់​យើង​ខ្ញុំ​មិន​ខាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ម៉ូសេ​ប្រកែក​ថា មិន​គួរ​គប្បី​នឹង​ធ្វើ​ដូច្នោះ​ទេ បើ​ធ្វើ​យ៉ាង​នោះ ឈ្មោះ​ថា​យើង​ខ្ញុំ​នឹង​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ដោយ​យញ្ញ‌បូជា​ដែល​ជា​ទី​ស្អប់​ខ្ពើមដល់​សាសន៍​អេស៊ីព្ទ​ហើយ ចុះ​បើ​យើង​ខ្ញុំ​ធ្វើ​យញ្ញ‌បូជា​នៅ​ចំពោះ​មុខ​សាសន៍​អេស៊ីព្ទ ដែល​គេ​ស្អប់​ខ្ពើម​ដូច្នេះ នោះ​តើ​គេ​មិន​ចោល​យើង​ខ្ញុំ​នឹង​ថ្ម​ទេ​ឬ​អី

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ ម៉ូសា​ជម្រាប​ថា៖ «ធ្វើ​បែប​នេះ​មិន​បាន​ទេ! ដ្បិត​យើង​ខ្ញុំ​យក​សត្វ​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​យើង​ខ្ញុំ ដូច្នេះ ជា​អំពើ​ដែល​ជន‌ជាតិ​អេស៊ីប​ស្អប់​ខ្ពើម។ ប្រសិន​បើ​ពួក​គេ​ឃើញ​យើង​ខ្ញុំ​យក​សត្វ​ទៅ​ធ្វើ​គូរបាន គឺ​ជា​អំពើ​ដែល​គេ​ស្អប់​ខ្ពើម នោះ​ពួក​គេ​មុខ​ជា​យក​ដុំ​ថ្ម គប់​សម្លាប់​យើង​ខ្ញុំ​មិន​ខាន។

សូមមើលជំពូក



និក្ខមនំ 8:26
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ក៏​លើក​ម្ហូប​អាហារ​មក​ជូន​លោក​ដោយ​ឡែក ជូន​អ្នក​ទាំង​នោះ​ដោយ​ឡែក ហើយ​ពួក​សាសន៍​អេស៊ីព្ទ​ដែល​បរិ‌ភោគ​ជា‌មួយ​លោក​ដោយ​ឡែក ព្រោះ​សាសន៍​អេស៊ីព្ទ​គ្មាន​ច្បាប់​នឹង​បរិ‌ភោគ​ជា‌មួយ​សាសន៍​ហេព្រើរ​ឡើយ ព្រោះ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​សាសន៍​អេស៊ីព្ទ។


នោះ​ត្រូវ​ឆ្លើយ​ថា "យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ​ករុណា ជា​អ្នក​ឃ្វាល​សត្វ​តាំង​ពី​ក្មេង​រហូត​មក​ដល់​ពេល​នេះ ទាំង​យើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំ​ត​រៀង​មក" ដើម្បី​ឲ្យ​បង‌ៗ​បានរស់​នៅ​ក្នុង​ស្រុក​កូសែន​នេះ ព្រោះ​ពួក​គង្វាល​សត្វ​ទាំង​អស់​ជា​ទី​ស្អប់​ខ្ពើម​ដល់​សាសន៍​អេស៊ីព្ទ​ណាស់»។


ស្ដេច​បាន​បំផ្លាញ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នៅ​មុខ​ក្រុង​យេរូ‌សាឡិម គឺ​នៅ​ខាង​ស្តាំ​ភ្នំ​អសោចិ៍ ដែល​ព្រះបាទសាឡូម៉ូន ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល បាន​ធ្វើ​ថ្វាយ​ដល់​ព្រះ‌អាស‌ថារ៉ូត ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ស៊ីដូន និង​ថ្វាយ​ដល់​ព្រះ‌កេម៉ូស ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ម៉ូអាប់ ហើយ​ថ្វាយ​តង្វាយ​ដល់​ព្រះ‌មីល‌កូម ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​អាំម៉ូន នោះ​ស្ដេច​ក៏​ធ្វើ​បង្អាប់​ទាំង​អស់​ដែរ។


កាល​ការ​ទាំង​នេះ​បាន​សម្រេច​ហើយ ពួក​មេ​ដឹក​នាំ​បាន​ចូល​មក​ប្រាប់​ខ្ញុំ​ថា "ប្រជា‌ជន​អ៊ីស្រា‌អែល ពួក​សង្ឃ និង​ពួក​លេវី មិន​បាន​ញែក​ខ្លួន​ចេញ​ពី​ពួក​អ្នក​ស្រុក​នេះ​ទេ គឺ​គេ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​សាសន៍​កាណាន សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​យេប៊ូស សាសន៍​អាំម៉ូន សាសន៍​ម៉ូអាប់ សាសន៍​អេស៊ីព្ទ និង​សាសន៍​អាម៉ូរី​វិញ។


គេ​នឹង​ស្តាប់​តាម​អ្នក ហើយ​អ្នក និង​ពួក​ចាស់​ទុំ​អ៊ីស្រា‌អែល ត្រូវ​ចូល​ទៅ​ជួប​ស្តេច​ស្រុក​អេស៊ីព្ទ ទូល​ថា "ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​ហេព្រើរ បាន​យាង​មក​ជួប​យើង​ខ្ញុំ ឥឡូវ​នេះ សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ចេញ​ទៅ​ទី​រហោ‌ស្ថាន ចម្ងាយ​ផ្លូវ​ដើរ​បី​ថ្ងៃ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ"។


ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​អង្វរ​ព្រះ‌យេហូវ៉ាឲ្យ​យក​កង្កែប​ចេញ​ពី​យើង និង​ពី​ប្រជា‌រាស្ត្រ​របស់​យើង​ទៅ យើង​នឹង​បើក​ឲ្យ​ប្រជា‌ជន​នេះ ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា»។


គ្មាន​អ្នក​ណា​មួយ​នឹក​ឃើញ គេ​ឥត​មាន​តម្រិះ ឬ​យោបល់​នឹក​ថា ខ្លះ​បាន​យក​ទៅ​ដុត​ហើយ​ខ្លះ​ប្រើ​យក​រងើក​ដុត​ធ្វើ​នំបុ័ង យើង​បាន​អាំង​សាច់​ស៊ី​ផង។ ឈើ​ដែលនៅ​សល់ តើ​នឹង​យក​ទៅ​ធ្វើ​ជា​របស់​គួរ​ស្អប់​ខ្ពើម​ឬ? តើ​គួរ​ឲ្យ​យើង​ក្រាប​ចុះ​ចំពោះ​ដុំ​ឈើ​ឬ​ទេ?