ទេវតាតបទៅគាត់ថា៖ «មើល៍ ខ្ញុំយោគយល់តាមសំណូមរបស់អ្នកក្នុងការនេះដែរ ទីក្រុងមួយដែលអ្នកនិយាយនេះ យើងនឹងមិនបំផ្លាញទេ។
និក្ខមនំ 7:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «មើល៍ យើងបានឲ្យអ្នកធ្វើជាព្រះដល់ផារ៉ោន ហើយអើរ៉ុនបងរបស់អ្នក នឹងធ្វើជាហោរារបស់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងធ្វើឲ្យអ្នកបានដូចជាព្រះ នៅចំពោះមុខស្ដេចផារ៉ោន រីឯអើរ៉ុន ជាបងរបស់អ្នក នឹងប្រៀបដូចជាព្យាការីរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមក ព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេថា មើល អញបានឲ្យឯងធ្វើជាព្រះដល់ផារ៉ោន ហើយអើរ៉ុនបងឯងនឹងធ្វើជាអ្នកប្រកាសរបស់ឯង អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «យើងនឹងធ្វើឲ្យអ្នកបានដូចជាម្ចាស់ នៅចំពោះមុខស្តេចហ្វៀរ៉អ៊ូន រីឯហារូន ជាបងរបស់អ្នក នឹងប្រៀបដូចជាណាពីរបស់អ្នក។ |
ទេវតាតបទៅគាត់ថា៖ «មើល៍ ខ្ញុំយោគយល់តាមសំណូមរបស់អ្នកក្នុងការនេះដែរ ទីក្រុងមួយដែលអ្នកនិយាយនេះ យើងនឹងមិនបំផ្លាញទេ។
លោកអេលីយ៉ាក៏បីកូននោះចុះពីបន្ទប់មក ចូលទៅក្នុងផ្ទះប្រគល់ដល់ម្តាយវិញ ដោយពោលថា៖ «មើល៍ កូនអ្នកមានជីវិតរស់វិញហើយ»។
ដូច្នេះ ស្ដេចចាត់មនុស្សម្នាក់ពីចំពោះទ្រង់ទៅរកលោក។ ឯលោកអេលីសេកំពុងអង្គុយនៅក្នុងផ្ទះ មានពួកចាស់ទុំនៅជាមួយ តែមុនដែលអ្នកនោះមកដល់ លោកអេលីសេមានប្រសាសន៍ទៅពួកចាស់ទុំថា៖ «តើអ្នកឃើញទេ មានឃាតកចាត់មនុស្សឲ្យមកយកក្បាលខ្ញុំហើយ សូមចាំមើល ពេលអ្នកនោះមកដល់ ត្រូវបិទទ្វារឲ្យជាប់ កុំឲ្យគេចូលឡើយ។ តើមិនឮសូរសម្រិបជើងចៅហ្វាយរបស់គេមកតាមក្រោយទេឬ?»
ព្រះអង្គបានធ្វើការចម្លែក នៅនឹងភ្នែកបុព្វបុរសរបស់គេ នៅស្រុកអេស៊ីព្ទ នៅវាលសូអាន។
យើងបានប្រាប់ថា «អ្នករាល់គ្នាជាព្រះ អ្នករាល់គ្នាសុទ្ធតែជាកូននៃព្រះដ៏ខ្ពស់បំផុត
មើល៍! ព្រះយេហូវ៉ាបានប្រទានឲ្យមានថ្ងៃសប្ប័ទ ដូច្នេះហើយបានជានៅថ្ងៃទីប្រាំមួយ ព្រះអង្គប្រទាននំប៉័ងសម្រាប់ពីរថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ចូរអ្នករាល់គ្នានៅតែក្នុងកន្លែងរបស់ខ្លួនចុះ មិនត្រូវចេញទៅក្រៅឡើយ»។
តើមានអ្វីណាមួយដែលគេអាចថា «នេះជារបស់ថ្មី» ទេ? គឺសុទ្ធតែមានតាំងពីបុរាណមក ក៏មាននៅអស់កល្ប មុនដែលមនុស្សយើងកើតមកផង។
មើល៍ នៅថ្ងៃនេះយើងតាំងអ្នកលើអស់ទាំងសាសន៍ និងលើនគរទាំងប៉ុន្មាន ដើម្បីឲ្យបានដករំលើង រុះទម្លាក់ ហើយបំផ្លាញរំលំចុះ ព្រមទាំងសង់ឡើងវិញ ហើយដាំទៀតផង»។
ព្រះអង្គមានព្រះបន្ទូលទៀតថា "យើងនឹងជំនុំជម្រះសាសន៍ដែលយកពួកគេទៅបម្រើ ហើយក្រោយមក គេនឹងចេញមកគោរពថ្វាយបង្គំយើងនៅកន្លែងនេះ" ។