គ្រានោះ ពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ពួកចៅហ្វាយនៃកុលសម្ព័ន្ធអ៊ីស្រាអែលទាំងប៉ុន្មាន និងពួកមេធំតូច ហើយពួកនាយដែលត្រួតការរបស់ស្តេច គេក៏ថ្វាយដោយស្ម័គ្រពីចិត្ត
និក្ខមនំ 35:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកមេដឹកនាំក៏យកត្បូងអូនីក្ស និងត្បូងឯទៀតៗសម្រាប់ដាំអេផូឌ និងប្រដាប់បាំងទ្រូង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកមេដឹកនាំប្រជាជនបានយកត្បូងមណីជោតិរស និងត្បូងឯទៀតៗសម្រាប់លំអអាវអេផូដ និងប្រដាប់ពាក់លើទ្រូង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពួកមេលើបណ្តាជនក៏យកថ្មអូនីក្ស នឹងថ្មឯទៀតសំរាប់ដាំអេផូឌ ហើយនឹងប្រដាប់បាំងទ្រូងដែរ អាល់គីតាប ពួកមេដឹកនាំប្រជាជន បានយកត្បូងមណីជោតិរស និងត្បូងឯទៀតៗសម្រាប់លំអអាវអេផូដ និងប្រដាប់ពាក់លើទ្រូង |
គ្រានោះ ពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ពួកចៅហ្វាយនៃកុលសម្ព័ន្ធអ៊ីស្រាអែលទាំងប៉ុន្មាន និងពួកមេធំតូច ហើយពួកនាយដែលត្រួតការរបស់ស្តេច គេក៏ថ្វាយដោយស្ម័គ្រពីចិត្ត
ពេលគេមកដល់ព្រះដំណាក់របស់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម មានពួកមេដឹកនាំក្រុមគ្រួសារ បានថ្វាយតង្វាយស្ម័គ្រពីចិត្ត សម្រាប់សាងសង់ព្រះដំណាក់របស់ព្រះ នៅកន្លែងដើមឡើងវិញ។
ត្បូងអូនីក្ស ហើយត្បូងគ្រប់យ៉ាងសម្រាប់ដាំនៅអេផូឌ និងសម្រាប់ប្រដាប់បាំងដើមទ្រូង។
អស់ទាំងស្រ្ដីណាដែលមានចិត្តបណ្ដាលចង់ប្រើជំនាញរបស់ខ្លួន នោះក៏នាំគ្នាវេញរោមពពែ។
ព្រមទាំងគ្រឿងក្រអូប ប្រេងសម្រាប់ចង្កៀង សម្រាប់ប្រេងលាបតាំង និងសម្រាប់គ្រឿងក្រអូប។