កូនដែលត្រូវទទួលតំណែងជាសង្ឃជំនួសគាត់ ត្រូវស្លៀកសម្លៀកបំពាក់ទាំងនេះរយៈពេលប្រាំពីរថ្ងៃ នៅពេលដែលគេចូលទៅក្នុងត្រសាលជំនុំ ដើម្បីបំពេញមុខងារនៅក្នុងទីបរិសុទ្ធ។
និក្ខមនំ 29:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវប្រព្រឹត្តយ៉ាងនេះចំពោះអើរ៉ុន និងកូនរបស់គាត់ តាមអស់ទាំងសេចក្ដីដែលយើងបានបង្គាប់អ្នក។ ត្រូវធ្វើពិធីតែងតាំងពួកគេឡើងជាសង្ឃឲ្យគ្រប់ប្រាំពីរថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវប្រព្រឹត្តចំពោះអើរ៉ុន និងកូនប្រុសរបស់គាត់ តាមសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់ដល់អ្នក។ ពិធីតែងតាំងពួកគេជាបូជាចារ្យនេះ ត្រូវធ្វើឲ្យគ្រប់ប្រាំពីរថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវធ្វើបុណ្យនេះគ្រប់៧ថ្ងៃ ដើម្បីនឹងតាំងអើរ៉ុន នឹងពួកកូនលោកឡើងធ្វើជាសង្ឃ តាមអស់ទាំងសេចក្ដីដែលអញបានបង្គាប់ អាល់គីតាប ត្រូវប្រព្រឹត្តចំពោះហារូន និងកូនប្រុសរបស់គាត់ តាមសេចក្តីទាំងប៉ុន្មានដែលយើងបង្គាប់ដល់អ្នក។ ពិធីតែងតាំងពួកគេជាអ៊ីមុាំនេះ ត្រូវធ្វើឲ្យគ្រប់ប្រាំពីរថ្ងៃ។ |
កូនដែលត្រូវទទួលតំណែងជាសង្ឃជំនួសគាត់ ត្រូវស្លៀកសម្លៀកបំពាក់ទាំងនេះរយៈពេលប្រាំពីរថ្ងៃ នៅពេលដែលគេចូលទៅក្នុងត្រសាលជំនុំ ដើម្បីបំពេញមុខងារនៅក្នុងទីបរិសុទ្ធ។
ក្នុងរយៈពេលប្រាំពីរថ្ងៃ ត្រូវថ្វាយតង្វាយជម្រះអាសនា ព្រមទាំងញែកជាបរិសុទ្ធ នោះអាសនានឹងបានបរិសុទ្ធបំផុត ហើយអ្វីៗដែលប៉ះនឹងអាសនាក៏នឹងបានបរិសុទ្ធដែរ។
នៅរវាងប្រាំពីរថ្ងៃ អ្នកត្រូវរៀបពពែឈ្មោលមួយសម្រាប់ជាតង្វាយលោះបាបរាល់ៗថ្ងៃ គេត្រូវរៀបគោឈ្មោលស្ទាវមួយ និងចៀមឈ្មោលល្អឥតខ្ចោះមួយពីហ្វូងសត្វដែរ។
ព្រះអង្គនឹងតម្កើងខ្ញុំ ព្រោះព្រះអង្គនឹងយកអ្វីដែលជារបស់ខ្ញុំ មកប្រាប់អ្នករាល់គ្នា។