ត្រូវចងស្លាកនោះទៅនឹងខ្សែពណ៌ខៀវ ភ្ជាប់នឹងឆ្នួតក្បាល គឺភ្ជាប់នឹងឈ្នួតក្បាលផ្នែកខាងមុខ។
និក្ខមនំ 28:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្លាកនោះនឹងនៅលើថ្ងាសអើរ៉ុន ហើយអើរ៉ុនត្រូវទទួលកំហុសទាំងប៉ុន្មានខាងឯតង្វាយបរិសុទ្ធ ដែលកូនចៅអ៊ីស្រាអែលយកមកថ្វាយ ហើយស្លាកនោះនឹងនៅលើថ្ងាសរបស់អើរ៉ុនជាដរាបនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យព្រះអង្គបានទទួលតង្វាយរបស់ពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលអើរ៉ុនចូលមករកយើងដែលជាព្រះអម្ចាស់ គ្រឿងអលង្ការនេះស្ថិតនៅលើថ្ងាសរបស់គាត់ជានិច្ច។ ធ្វើដូច្នេះ ទោះបីជនជាតិអ៊ីស្រាអែលធ្វើខុស នៅពេលថ្វាយតង្វាយក៏ដោយ ក៏យើងយល់ព្រមទទួលតង្វាយរបស់ពួកគេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអើរ៉ុននឹងទទួលអស់ទាំងការកំហុសខាងឯរបស់បរិសុទ្ធទាំងប៉ុន្មាន ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយ ហើយស្លាកនោះនឹងនៅលើថ្ងាសអើរ៉ុន ជាដរាបនៅចំពោះព្រះយេហូវ៉ា ដើម្បីទ្រង់បានទទួលគេ។ អាល់គីតាប ពេលហារូនចូលមករកយើងដែលជាអុលឡោះតាអាឡា គ្រឿងអលង្ការនេះស្ថិតនៅលើថ្ងាសរបស់គាត់ជានិច្ច។ ធ្វើដូច្នេះ ទោះបីជនជាតិអ៊ីស្រអែលធ្វើខុស នៅពេលឲ្យជំនូនក៏ដោយ ក៏យើងយល់ព្រមទទួលជំនូនរបស់ពួកគេដែរ។ |
ត្រូវចងស្លាកនោះទៅនឹងខ្សែពណ៌ខៀវ ភ្ជាប់នឹងឆ្នួតក្បាល គឺភ្ជាប់នឹងឈ្នួតក្បាលផ្នែកខាងមុខ។
អើរ៉ុន និងកូនប្រុសៗរបស់គាត់ ត្រូវស្លៀកខោនោះ នៅពេលដែលពួកគេចូលទៅក្នុងត្រសាលជំនុំ ឬនៅពេលចូលទៅកាន់អាសនា ដើម្បីបំពេញមុខងារក្នុងទីបរិសុទ្ធ។ ដូច្នេះ ពួកគេនឹងគ្មានទោស ហើយមិនត្រូវស្លាប់ឡើយ។ នេះជាច្បាប់សម្រាប់អើរ៉ុន និងពូជពង្សរបស់គាត់រហូតតទៅ។
យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទម្លាក់អំពើទុច្ចរិត របស់យើងទាំងអស់គ្នាទៅលើព្រះអង្គ។
នោះយើងនឹងនាំគេមកឯភ្នំបរិសុទ្ធរបស់យើង ហើយឲ្យគេបានអរសប្បាយ នៅក្នុងដំណាក់របស់យើង ដែលសម្រាប់ជាទីអធិស្ឋាន យើងនឹងទទួលអស់ទាំងតង្វាយដុត និងយញ្ញបូជារបស់គេ នៅលើអាសនា ដ្បិតដំណាក់យើងត្រូវហៅថា ជាទីអធិស្ឋានសម្រាប់គ្រប់ទាំងសាសន៍។
អស់ទាំងហ្វូងចៀមរបស់ស្រុកកេដារ នឹងមូលគ្នាមកឯអ្នក ពួកចៀមឈ្មោលរបស់ស្រុកនេបាយ៉ូតនឹងគោរពដល់អ្នក ពួកវានឹងឡើងមកលើអាសនាយើង ដោយស្ម័គ្រពីចិត្ត ហើយយើងនឹងលើកតម្កើងវិហារនៃសិរីល្អរបស់យើង។
គេត្រូវដាក់ដៃលើក្បាលសត្វនោះ ហើយព្រះអង្គនឹងទទួលតង្វាយនោះស្នងគេ ដើម្បីឲ្យបានធួននឹងខ្លួនគេ។
«ហេតុអ្វីបានជាអ្នករាល់គ្នាមិនបរិភោគតង្វាយលោះបាបនៅក្នុងទីបរិសុទ្ធ? ដ្បិតតង្វាយនេះជាអាហារបរិសុទ្ធបំផុត ហើយព្រះបានប្រទានមកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានដកអំពើបាបចេញពីក្រុមជំនុំ ប្រយោជន៍ឲ្យបានលោះបាបគេនៅចំពោះព្រះយេហូវ៉ា។
នោះជាហេតុនាំឲ្យគេមានអំពើទុច្ចរិត ដែលនាំឲ្យមានទោស ដោយបានបរិភោគតង្វាយបរិសុទ្ធរបស់គេដូច្នេះ ដ្បិតយើងនេះជាព្រះយេហូវ៉ា ដែលញែកចេញជាបរិសុទ្ធ»។
«ពេលណាកូនគោ កូនចៀម ឬកូនពពែកើតមក ត្រូវឲ្យវានៅជាមួយមេរយៈពេលប្រាំពីរថ្ងៃ រួចចាប់ពីថ្ងៃទីប្រាំបីទៅ នោះនឹងទទួលសម្រាប់ជាតង្វាយដុត ថ្វាយព្រះយេហូវ៉ាបាន
ដូច្នេះ គេត្រូវរក្សាបញ្ញើរបស់យើង ក្រែងគេធ្វើឲ្យបញ្ញើនោះទៅជាអាប់ឱន ហើយគេជាប់មានបាប រួចត្រូវស្លាប់ យើងនេះជាព្រះយេហូវ៉ាដែលញែកគេចេញជាបរិសុទ្ធ។
សង្ឃត្រូវគ្រវីថ្វាយកណ្ដាប់នោះនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យព្រះអង្គបានទទួលស្នងអ្នករាល់គ្នា គឺគ្រវីថ្វាយនៅក្រោយថ្ងៃសប្ប័ទ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ «អ្នក និងកូនចៅរបស់អ្នក ព្រមទាំងវង្សានុវង្សរបស់ឪពុកអ្នក ត្រូវទទួលខុសត្រូវចំពោះកំហុសដែលទាក់ទងនឹងរោងឧបោសថ ហើយមានតែអ្នក និងកូនចៅរបស់អ្នកប៉ុណ្ណោះទទួលខុសត្រូវចំពោះកំហុសដែលទាក់ទងនឹងការងារជាសង្ឃ។
លុះស្អែកឡើង លោកយ៉ូហានឃើញព្រះយេស៊ូវកំពុងយាងមករកលោក ហើយពោលថា៖ «ន៎ុះន៏ កូនចៀមរបស់ព្រះដែលដោះបាបមនុស្សលោក!
ដ្បិតព្រះគ្រីស្ទដែលមិនបានស្គាល់បាបសោះ តែព្រះបានធ្វើឲ្យព្រះអង្គត្រឡប់ជាតួបាបជំនួសយើង ដើម្បីឲ្យយើងបានត្រឡប់ជាសេចក្តីសុចរិតរបស់ព្រះ នៅក្នុងព្រះអង្គ។
ដើម្បីសរសើរដល់សិរីល្អនៃព្រះគុណរបស់ព្រះអង្គ ដែលបានប្រទានមកយើងដោយឥតគិតថ្លៃ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះអង្គ។
ព្រះគ្រីស្ទក៏យ៉ាងនោះដែរ គឺក្រោយពីបានថ្វាយព្រះអង្គទ្រង់តែមួយដង ដើម្បីដកបាបរបស់មនុស្សជាច្រើន នោះទ្រង់នឹងលេចមកម្ដងទៀតជាលើកទីពីរ មិនមែនសម្រាប់អំពើបាប គឺដើម្បីសង្គ្រោះអស់អ្នកដែលរង់ចាំព្រះអង្គ។
ព្រះអង្គបានផ្ទុកអំពើបាបរបស់យើង ក្នុងព្រះកាយព្រះអង្គ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានស្លាប់ខាងឯអំពើបាប ហើយរស់ខាងឯសេចក្តីសុចរិត។ អ្នករាល់គ្នាបានជាសះស្បើយ ដោយសារស្នាមរបួសរបស់ព្រះអង្គ។
អ្នករាល់គ្នាត្រូវបានសង់ឡើងជាផ្ទះខាងវិញ្ញាណ ដូចជាថ្មរស់ ឲ្យបានធ្វើជាពួកសង្ឃបរិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណ ដែលព្រះសព្វព្រះហឫទ័យទទួល តាមរយៈព្រះយេស៊ូវគ្រីស្ទ។
ដ្បិតព្រះគ្រីស្ទក៏បានរងទុក្ខម្តងជាសូរេច ព្រោះតែបាបដែរ គឺព្រះដ៏សុចរិតរងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនាំយើងទៅរកព្រះ។ ព្រះអង្គត្រូវគេធ្វើគុតខាងសាច់ឈាម តែបានប្រោសឲ្យរស់ខាងវិញ្ញាណវិញ