ហ៊ីរ៉ាមក៏ធ្វើចានក្លាំ ចបចូក និងខ្ទះទាំងប៉ុន្មាន ដូច្នេះ ហ៊ីរ៉ាមគាត់ធ្វើប្រដាប់ទាំងអស់ជាស្រេច ថ្វាយព្រះបាទសាឡូម៉ូន សម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា
និក្ខមនំ 27:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវធ្វើប្រដាប់ដាក់ផេះ ចបចូក ផើង សម និងជើងក្រានសម្រាប់អាសនា ឯគ្រឿងប្រដាប់ទាំងនោះ ត្រូវធ្វើពីលង្ហិនទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវធ្វើគ្រឿងសម្រាប់ប្រើប្រាស់ពីលង្ហិនទាំងអស់ គឺមានធុងដាក់ផេះ ប្រដាប់ចូកផេះ ផើងដាក់ឈាម សម និងភាជន៍។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវធ្វើប្រដាប់ដាក់ផេះ ចបចូក ផើង សម ហើយនឹងជើងក្រានសំរាប់អាសនា ឯប្រដាប់ទាំងនោះ ត្រូវធ្វើពីលង្ហិនទាំងអស់ អាល់គីតាប ត្រូវធ្វើគ្រឿងសម្រាប់ប្រើប្រាស់ពីលង្ហិនទាំងអស់ គឺមានធុងដាក់ផេះ ប្រដាប់ចូកផេះ ផើងដាក់ឈាម សម និងភាជន៍។ |
ហ៊ីរ៉ាមក៏ធ្វើចានក្លាំ ចបចូក និងខ្ទះទាំងប៉ុន្មាន ដូច្នេះ ហ៊ីរ៉ាមគាត់ធ្វើប្រដាប់ទាំងអស់ជាស្រេច ថ្វាយព្រះបាទសាឡូម៉ូន សម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា
ហើយទាំងឆ្នាំង ចបចូក និងខ្ទះទាំងប៉ុន្មាន គឺប្រដាប់ទាំងនោះឯង ដែលហ៊ីរ៉ាមបានធ្វើថ្វាយព្រះបាទសាឡូម៉ូន សម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា នោះសុទ្ធតែធ្វើពីលង្ហិន ហើយខាត់រំលីងផង។
ហើយទាំងឆ្នាំង ដង្កៀង ចានគោម កូនចាន និងពានធ្វើពីមាសសុទ្ធទាំងអស់ ក៏ធ្វើត្រចៀកទ្វារមាសសម្រាប់ទ្វារនៃព្រះវិហារខាងក្នុង គឺជាទ្វារនៃទីបរិសុទ្ធបំផុត ហើយសម្រាប់ទ្វារព្រះវិហារខាងក្រៅដែរ។
ហើយឆ្នាំង ចបចូក ដង្កៀប កូនចាន និងគ្រឿងប្រដាប់លង្ហិនទាំងប៉ុន្មាន ដែលសម្រាប់ការងារនោះក៏យកទៅដែរ។
ឯជើងក្រាន និងចានក្លាំ គឺរបស់ដែលធ្វើពីមាស និងរបស់ដែលធ្វើពីប្រាក់ នោះមេទ័ពធំក៏យកទៅទាំងអស់។
ព្រមទាំងសម ចានគោម និងពែងដែលធ្វើពីមាសសុទ្ធ និងផ្តិលមាស តាមទម្ងន់នីមួយៗ ហើយផ្តិលប្រាក់ទាំងប៉ុន្មានតាមទម្ងន់
ហ៊ីរ៉ាមធ្វើឆ្នាំង ចបចូក និងខ្ទះទាំងប៉ុន្មានដែរ ដូច្នេះ ហ៊ីរ៉ាមបានធ្វើសម្រេចការទាំងប៉ុន្មាន ដែលគាត់ធ្វើថ្វាយព្រះបាទសាឡូម៉ូន នៅក្នុងព្រះដំណាក់នៃព្រះ
ឆ្នាំង ចបចូក សម និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ឯបណ្ណាការទាំងនោះ ហ៊ីរ៉ាមជាមេជាង បានធ្វើពីលង្ហិនយ៉ាងភ្លឺ ថ្វាយព្រះបាទសាឡូម៉ូន សម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា។
គ្រឿងប្រដាប់ទាំងប៉ុន្មានសម្រាប់ប្រើប្រាស់ក្នុងរោងឧបោសថ ហើយចម្រឹងរោង និងចម្រឹងទីលាន ត្រូវធ្វើពីលង្ហិនទាំងអស់។
ត្រូវធ្វើប្រទាសលង្ហិនខ្ទាស់ក្រឡាគ្នាសម្រាប់អាសនាដែរ ហើយត្រូវធ្វើកងលង្ហិនបួន ដាក់នៅតាមជ្រុងប្រទាសទាំងបួន។
លោកធ្វើគ្រឿងប្រដាប់ទាំងប៉ុន្មានសម្រាប់អាសនា មានប្រដាប់ដាក់ផេះ ប៉ែល ផើង សម និងជើងក្រាន គឺប្រដាប់ទាំងអស់សុទ្ធតែធ្វើពីលង្ហិនទាំងអស់។
ត្រូវឲ្យយកជើងពានដាក់ពេញដោយរងើកភ្លើង ពីលើអាសនាដែលនៅចំពោះព្រះយេហូវ៉ា ហើយយកគ្រឿងក្រអូបដែលបុកយ៉ាងម៉ដ្ត ចំនួនពីរក្តាប់ នាំចូលទៅខាងក្នុងវាំងនន
ហើយត្រូវដាក់ប្រដាប់ប្រដាដែលសម្រាប់ប្រើទាំងប៉ុន្មាននៅលើអាសនានោះ គឺជើងពាន សម ចបចូក ផើង និងអស់ទាំងប្រដាប់ប្រដានៃអាសនានោះ រួចត្រូវក្រាលស្បែកផ្សោតពីលើ ហើយត្រូវស៊កឈើស្នែងចូល។