ពេលលោកយ៉ាកុបក្រឡេកឃើញនាងរ៉ាជែល កូនរបស់លោកឡាបាន់ បងប្រុសរបស់ម្ដាយលោក និងចៀមរបស់ឡាបាន់ បងប្រុសរបស់ម្ដាយលោក លោកក៏ចូលទៅប្រមៀលថ្មពីមាត់អណ្តូងចេញ ហើយដងទឹកឲ្យចៀមរបស់លោកឡាបាន់ផឹក។
និក្ខមនំ 2:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកនាងឆ្លើយថា៖ «មានសាសន៍អេស៊ីព្ទម្នាក់បានជួយពួកយើងឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគង្វាល ហើយក៏បានដងទឹកឲ្យហ្វូងសត្វរបស់យើងផឹកទៀតផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកនាងឆ្លើយថា៖ «មានបុរសជនជាតិអេស៊ីបម្នាក់បានជួយពួកយើង ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគង្វាល ហើយគាត់បានដងទឹកឲ្យហ្វូងសត្វរបស់យើងផឹកទៀតផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងទាំងនោះឆ្លើយឡើងថា មានសាសន៍អេស៊ីព្ទម្នាក់បានជួយ ឲ្យយើងខ្ញុំរួចពីកណ្តាប់ដៃនៃពួកអ្នកគង្វាល ហើយក៏ដងទឹកឲ្យយើងខ្ញុំសំរាប់ហ្វូងសត្វដែរ អាល់គីតាប ពួកនាងឆ្លើយថា៖ «មានបុរសជនជាតិអេស៊ីបម្នាក់បានជួយពួកយើង ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគង្វាល ហើយគាត់បានដងទឹកឲ្យហ្វូងសត្វរបស់យើងផឹកទៀតផង»។ |
ពេលលោកយ៉ាកុបក្រឡេកឃើញនាងរ៉ាជែល កូនរបស់លោកឡាបាន់ បងប្រុសរបស់ម្ដាយលោក និងចៀមរបស់ឡាបាន់ បងប្រុសរបស់ម្ដាយលោក លោកក៏ចូលទៅប្រមៀលថ្មពីមាត់អណ្តូងចេញ ហើយដងទឹកឲ្យចៀមរបស់លោកឡាបាន់ផឹក។
កាលពួកសាសន៍កាណានដែលរស់នៅស្រុកនោះ ឃើញពិធីកាន់ទុក្ខនៅលានស្រូវអ័ថាត់ដូច្នេះ គេពោលថា៖ «នេះជាការកាន់ទុក្ខយ៉ាងខ្លាំងរបស់ពួកសាសន៍អេស៊ីព្ទ»។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា "អេបិល-មីសរ៉ែម" ដែលនៅខាងនាយទន្លេយ័រដាន់។
កាលនាងទាំងនោះទៅជួបរេហួលជាឪពុក លោកក៏សួរថា៖ «ម្តេចបានជាកូនត្រឡប់មកផ្ទះឆាប់ម៉្លេះថ្ងៃនេះ?»
លោកសួរកូនថា៖ «តើអ្នកនោះនៅឯណា? ហេតុអ្វីបានជាកូនមកចោលគាត់ដូច្នេះ? ចូរហៅគាត់មក ដើម្បីឲ្យគាត់បានបរិភោគជាមួយយើង»។