ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 10:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កណ្តូប​ឡើង​មក​ពេញ​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ហើយ​ទំ​ពាស​ពេញ​ទឹក​ដី​ស្រុក​អេស៊ីព្ទ​ទាំង​មូល វា​មាន​ចំនួន​ច្រើន​ណាស់ តាំង​ពី​ដើម​មក​មិន​ដែល​មាន​កណ្តូប​ដូច្នេះ​ឡើយ ហើយ​ត​ទៅ​មុខ​ក៏​នឹង​គ្មាន​ទៀត​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហ្វូង​កណ្ដូប​ហើរ​ចូល​មក​ស្រុក​អេស៊ីប​ទាំង​មូល ហើយ​ទំ​ពាស‌ពេញ​លើ​ដែន​ដី។ វា​មាន​ចំនួន​ច្រើន​ឥត​គណនា តាំង​ពី​ដើម​រៀង​មក គេ​មិន​ដែល​ជួប​ប្រទះ​ដូច្នេះ​ទេ ហើយ​ត​ទៅ​មុខ​ទៀត ក៏​នឹង​គ្មាន​បែប​នេះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កណ្តូប​ឡើង​មក​គ្រប​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ក៏​ទំ​នៅ​ពេញ​គ្រប់​ទាំង​ព្រំ​ស្រុក វា​នាំ​ឲ្យ​វេទនា​ណាស់ តាំង​ពី​ដើម​មក​មិន​ដែល​មាន​កណ្តូប​យ៉ាង​នោះ​ឡើយ ហើយ​ទៅ​ខាង​មុខ​ក៏​មិន​ដែល​មាន​ទៀត​ដែរ

សូមមើលជំពូក

អាល់គីតាប

ហ្វូង​កណ្តូប​ហើរ​ចូល​មក​ស្រុក​អេស៊ីប​ទាំង​មូល ហើយ​ទំ​ពាស​ពេញ​លើ​ដែន​ដី។ វា​មាន​ចំនួន​ច្រើន​ឥត​គណនា តាំង​ពី​ដើម​រៀង​មក គេ​មិន​ដែល​ជួប​ប្រទះ​ដូច្នេះ​ទេ ហើយ​តទៅ​មុខ​ទៀត ក៏​នឹង​គ្មាន​បែប​នេះ​ដែរ។

សូមមើលជំពូក



និក្ខមនំ 10:14
13 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​កាល​ណា​កើត​មាន​គ្រោះ​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក ឬ​បើ​មានជំងឺ​រាត​ត្បាត ស្កក​ស្រូវ ក្រាចាប់ កណ្តូប ឬ​ដង្កូវ​ស៊ី បើ​ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​គេ​នៅ​ក្នុង​ស្រុក តាម​ទ្វា​ក្រុង​នានា​របស់​គេ ឬ​កើត​មាន​គ្រោះ​កាច​ណា ឬ​ជំងឺ​ណា​ក៏​ដោយ


ព្រះ‌អង្គ​បាន​ប្រគល់​ដំណាំ​របស់​គេ ទៅ​ឲ្យ​ចង្រិត​កាត់ ហើយ​ភោគផល​របស់​គេ​ទៅ​ឲ្យ​កណ្តូបស៊ី។


គេ​នឹង​ស្រែក​ទ្រហោ‌យំ​នៅ​ពាស​ពេញ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ដែល​តាំង​ពី​ដើម​មក ហេតុ‌ការណ៍​បែប​នេះ​មិន​ដែល​ធ្លាប់​មាន​ឡើយ ហើយ​ទៅ​មុខ​ទៀត​ក៏​គ្មាន​ដែរ។


មើល៍ ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ យើង​នឹង​ធ្វើ​ឲ្យ​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង ដែល​តាំង​ពី​ស្រុក​អេស៊ីព្ទ​ក​កើត​មក រហូត​ដល់​ពេល​នេះ មិន​ដែល​មាន​បែប​នេះ​ឡើយ។


កណ្តូប​មួយ​ជា​ពួក​សត្វ​ឥត​មាន​ស្តេច​ទេ តែ​វា​លើក​គ្នា​ចេញ​ទៅ​ទាំង​ហ្វូងៗ។


វា​បាន​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ​របស់​យើង ក៏​បាន​ស៊ី​កម្ទេច​ដើម​ល្វា​របស់​យើង វា​ហែក​សម្បក ហើយ​គ្រវែង​ចោល វា​ធ្វើ​ឲ្យ​មែក​ទាំង​អស់​ប្រែ​ទៅ​ជា​ស។


អ្នក​នឹង​នាំ​យក​ពូជ​ពង្រោះ​ជា​ច្រើន ទៅ​សាប‌ព្រោះ​នៅ​ក្នុង​ស្រែ​របស់​អ្នក តែ​នឹង​ច្រូត​បាន​បន្តិច​បន្តួច ដ្បិត​កណ្តូប​នឹងស៊ី​បំផ្លាញ​អស់។


អស់​ទាំង​ដើម​ឈើ និង​ផល​ផ្លែ​ដែល​កើត​ពី​ដី​របស់​អ្នក នឹង​បាន​ជា​ចំណី​របស់​សត្វ​កណ្តូប។