ជនគណនា 4:45 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះហើយជាចំនួនអស់អ្នកដែលបានរាប់ក្នុងពូជអំបូរម្រ៉ារី ដែលលោកម៉ូសេ និងអើរ៉ុន បានរាប់តាមការបង្គាប់របស់ព្រះយេហូវ៉ា ដោយសារលោកម៉ូសេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះហើយជាចំនួនអស់អ្នកដែលមកពីអំបូរម៉្រារី។ លោកម៉ូសេ និងលោកអើរ៉ុន បានជំរឿនពួកគេ ស្របតាមបទបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះហើយជាពួកអ្នកដែលបានរាប់ក្នុងគ្រួសារទាំងប៉ុន្មានរបស់ពួកកូនចៅម្រ៉ារី ដែលម៉ូសេ នឹងអើរ៉ុនបានរាប់តាមព្រះបន្ទូលដែលព្រះយេហូវ៉ាបានបង្គាប់មក ដោយសារម៉ូសេ។ អាល់គីតាប នេះហើយជាចំនួនអស់អ្នកដែលមកពីអំបូរម៉្រារី។ ម៉ូសា និងហារូនបានជំរឿនពួកគេ ស្របតាមបទបញ្ជាដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។ |
អស់អ្នកដែលលោកម៉ូសេ អើរ៉ុន និងមេដឹកនាំលើសាសន៍អ៊ីស្រាអែលបានរាប់ក្នុងពួកលេវី តាមពូជអំបូរ និងតាមវង្សានុវង្សរបស់ឪពុកគេ