នោះអ្នកត្រូវយកប្រាក់ម្នាក់ប្រាំសេកែល ជាប្រាក់សេកែលដែលប្រើក្នុងទីបរិសុទ្ធ គឺមួយសេកែលត្រូវជាម្ភៃកេរ៉ា។
ជនគណនា 3:48 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រាក់សម្រាប់លោះពួកអ្នកដែលលើសពីចំនួនពួកលេវី ត្រូវប្រគល់ឲ្យអើរ៉ុន និងពួកកូនរបស់គាត់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរប្រគល់ប្រាក់ជាថ្នូរលោះកូនច្បង ដែលលើសពីចំនួនពួកលេវីឲ្យអើរ៉ុន និងកូនចៅរបស់គាត់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយប្រាក់សំរាប់លោះពួកអ្នក ដែលលើសជាងពួកលេវី នោះត្រូវឲ្យប្រគល់ដល់អើរ៉ុន នឹងពួកកូនលោកទៅ អាល់គីតាប ចូរប្រគល់ប្រាក់ជាថ្នូរលោះកូនច្បង ដែលលើសពីចំនួនពួកលេវីឲ្យហារូន និងកូនចៅរបស់គាត់»។ |
នោះអ្នកត្រូវយកប្រាក់ម្នាក់ប្រាំសេកែល ជាប្រាក់សេកែលដែលប្រើក្នុងទីបរិសុទ្ធ គឺមួយសេកែលត្រូវជាម្ភៃកេរ៉ា។
ដូច្នេះ លោកម៉ូសេក៏យកប្រាក់ថ្លៃលោះ ពីអស់អ្នកដែលលើសពីចំនួនមនុស្សដែលបានលោះ ដោយពួកលេវី
ហើយលោកម៉ូសេប្រគល់ប្រាក់ថ្លៃលោះនោះដល់អើរ៉ុន និងពួកកូនរបស់លោក ដូចព្រះយេហូវ៉ាបានបង្គាប់។