ព្រះអង្គបានចិញ្ចឹមគេនៅទីរហោស្ថានរយៈពេលសែសិបឆ្នាំ ពួកគេមិនខ្វះខាតអ្វីឡើយ សម្លៀកបំពាក់របស់ពួកគេក៏មិនដែលសឹក ហើយជើងរបស់ពួកគេក៏មិនពុរពងដែរ។
ជនគណនា 20:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុអ្វីបានជាលោកបង្ខំពួកយើងឲ្យចេញពីស្រុកអេស៊ីព្ទ ហើយនាំយើងមកកន្លែងហិនហោចដូច្នេះ? ទីនេះគ្មានកន្លែងសាបព្រោះ គ្មានដើមល្វា គ្មានដើមទំពាំងបាយជូរ ឬដើមទទឹមទេ ហើយសូម្បីតែទឹកផឹកក៏គ្មានផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុអ្វីបានជាពួកលោកនាំពួកយើងចាកចេញពីស្រុកអេស៊ីប មកនៅកន្លែងដ៏អាក្រក់នេះ? ទីនេះមិនមែនជាកន្លែងដែលយើងអាចសាបព្រោះបានទេ ហើយក៏គ្មានដើមឧទុម្ពរ ដើមទំពាំងបាយជូរ និងដើមទទឹមដែរ។ រីឯទឹកសម្រាប់ផឹកក៏គ្មាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម្តេចក៏លោកបាននាំយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមកក្នុងទីហិនហោចនេះធ្វើអី ទីនេះមិនមែនជាកន្លែងដែលនឹងសាបព្រោះទៅបាន ឬដែលមានល្វា មានទំពាំងបាយជូរ ឬទទឹមទេ សូម្បីតែទឹកផឹកក៏គ្មានផង អាល់គីតាប ហេតុអ្វីបានជាពួកអ្នកនាំពួកយើងចាកចេញពីស្រុកអេស៊ីបមកនៅកន្លែងដ៏អាក្រក់នេះ? ទីនេះមិនមែនជាកន្លែងដែលយើងអាចសាបព្រោះបានទេ ហើយក៏គ្មានដើមឧទុម្ពរ ដើមទំពាំងបាយជូរ និងដើមទទឹមដែរ។ រីឯទឹកសម្រាប់ផឹកក៏គ្មាន»។ |
ព្រះអង្គបានចិញ្ចឹមគេនៅទីរហោស្ថានរយៈពេលសែសិបឆ្នាំ ពួកគេមិនខ្វះខាតអ្វីឡើយ សម្លៀកបំពាក់របស់ពួកគេក៏មិនដែលសឹក ហើយជើងរបស់ពួកគេក៏មិនពុរពងដែរ។
«ចូរទៅចុះ ហើយស្រែកដាក់ត្រចៀក ពួកក្រុងយេរូសាឡិមថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ គឺយើងនឹកចាំពីអ្នកកាលនៅក្មេង ដែលអ្នកមានចិត្តកួចចំពោះយើង ហើយពីសេចក្ដីស្រឡាញ់របស់អ្នក កាលទើបនឹងបានគ្នា គឺដែលអ្នកបានដើរតាមយើង នៅក្នុងទីរហោស្ថាន ជាកន្លែងដែលឥតមានអ្នកណាសាបព្រោះឡើយ
គេក៏មិនបានសួរថា៖ ព្រះយេហូវ៉ា ដែលនាំយើងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទមក ហើយបាននាំយើងដើរកាត់ទីរហោស្ថាន ជាកន្លែងដែលមានសុទ្ធតែវាលខ្សាច់ និងជង្ហុក គឺជាទីមានតែដីហួតហែង និងម្លប់នៃសេចក្ដីស្លាប់ទទេ ជាកន្លែងដែលឥតមានមនុស្សដើរកាត់ ឬមនុស្សណាអាស្រ័យនៅឡើយ តើព្រះអង្គនៅឯណា?
យើងមានរឿងតវ៉ានឹងបុព្វបុរសអ្នករាល់គ្នា នៅក្នុងទីរហោស្ថាននៃស្រុកអេស៊ីព្ទជាយ៉ាងណា យើងក៏នឹងមានរឿងតវ៉ានឹងអ្នករាល់គ្នាយ៉ាងនោះដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ម្យ៉ាងទៀត លោកមិនបាននាំយើងចូលទៅក្នុងស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរទេ ក៏មិនបានឲ្យស្រែចម្ការ និងចម្ការទាំងបាយជូរមកយើងទុកជាមត៌កដែរ។ តើលោកចង់បន្លំភ្នែកមនុស្សទាំងនេះឬ? ពួកយើងមិនព្រមទៅទេ!»។
«អើរ៉ុនត្រូវបានប្រមូលទៅជួបដូនតារបស់គាត់ហើយ។ ដ្បិតគាត់មិនត្រូវចូលទៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យកូនចៅអ៊ីស្រាអែលឡើយ ព្រោះអ្នកទាំងពីរបានបះបោរទាស់នឹងបញ្ជារបស់យើង នៅកន្លែងទឹកមេរីបា។
ព្រោះអ្នកបានបះបោរប្រឆាំងនឹងពាក្យរបស់យើង នៅទីរហោស្ថានស៊ីន នៅពេលក្រុមជំនុំឈ្លោះជាមួយយើង ។ អ្នកមិនបានសម្ដែងឲ្យពួកគេឃើញពីភាពបរិសុទ្ធរបស់យើងនៅចំពោះមុខពួកគេ នៅកន្លែងទឹកឡើយ»។ (គឺជាទឹកមេរីបា នៅស្រុកកាដេស ក្នុងទីរហោស្ថានស៊ីន)។
ព្រះអង្គបាននាំអ្នកដើរកាត់ទីរហោស្ថានដ៏ធំ គួរឲ្យស្ញែងខ្លាច ជាកន្លែងដែលមានពស់ភ្លើង និងខ្យាដំរី មានដីហួតហែង ឥតមានទឹក តែព្រះអង្គបានធ្វើឲ្យទឹកចេញពីថ្មដ៏រឹងបំផុតឲ្យអ្នក