ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 20:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ស្តេច​ស្រុក​អេដុម​តប​ថា៖ «មិន​ឲ្យ​ឆ្លង​កាត់​ដាច់​ខាត បើ​មិន​ដូច្នោះ​ទេ យើង​នឹង​ចេញ​ទៅ​ទាស់​នឹង​អ្នក​រាល់​គ្នា​ដោយ​ដាវ​មិន​ខាន»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​ស្រុក​អេដុម​តប​ថា៖ «កុំ​ឆ្លង​កាត់​ទឹក​ដី​របស់​យើង​ដាច់​ខាត បើ​មិន​ដូច្នោះ​ទេ យើង​នឹង​លើក​ទ័ព​ចេញ​ទៅ​វាយ​ប្រហារ​អ្នក​រាល់​គ្នា​ជា​មិន​ខាន!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ស្តេច​ស្រុក​អេដំម​មាន​បន្ទូល​តប​ថា មិន​ត្រូវ​ឲ្យ​ឯង​ដើរ​កាត់​ស្រុក​របស់​យើង​ឡើយ បើ​ធ្វើ​ដូច្នោះ នោះ​យើង​នឹង​យក​ដាវ​ចេញ​មក​ច្បាំង​នឹង​ឯង​ហើយ

សូមមើលជំពូក

អាល់គីតាប

ស្តេច​ស្រុក​អេដុម​តប​ថា៖ «កុំ​ឆ្លង​កាត់​ទឹក​ដី​របស់​យើង​ដាច់​ខាត បើ​មិន​ដូច្នោះ​ទេ យើង​នឹង​លើក​ទ័ព​ចេញ​ទៅ​វាយ​ប្រហារ​អ្នក​រាល់​គ្នា​ជា​មិន​ខាន!»។

សូមមើលជំពូក



ជន‌គណនា 20:18
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ចៅ​អ៊ីស្រា‌អែល​អង្វរ​ស្ដេច​ថា៖ «យើង​ខ្ញុំ​នឹង​ដើរ​តាម​តែ​ផ្លូវ​ធំ​ប៉ុណ្ណោះ ហើយ​ប្រសិន‌បើ​យើង​ខ្ញុំ ឬ​ហ្វូង​សត្វ​យើង​ខ្ញុំ​ផឹក​ទឹក​របស់​ព្រះករុណា នោះ​យើង​ខ្ញុំ​នឹង​ចេញ​ថ្លៃ​សង សូម​គ្រាន់​តែ​ឲ្យ​យើង​ខ្ញុំ​បាន​ដើរ​កាត់​ប៉ុណ្ណោះ​បាន​ហើយ»។


ប៉ុន្តែ ស្តេច​នោះ​តប​ថា៖ «មិន​ឲ្យ​ឆ្លង​កាត់​ដាច់​ខាត!» ហើយ​ស្តេច​អេដុម​ក៏​ចេញ​ទៅ​ទាស់​នឹង​គេ ដោយ​លើក​ទ័ព​ទៅ​ជា​ច្រើន ទាំង​កាន់​គ្រឿង​អាវុធ​យ៉ាង​សំណំ។


ប៉ុន្តែ ស៊ីហុន​មិន​ព្រម​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ដើរ​កាត់​ដែន​ដី​របស់​ខ្លួន​ទេ គឺ​ទ្រង់​បាន​ប្រមូល​មនុស្ស​ទាំង​អស់​របស់​ខ្លួន ចេញ​ទៅ​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល​នៅ​ទី​រហោ‌ស្ថាន។ ស្ដេច​បាន​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​នៅ​ត្រង់​យ៉ាហាស់។


ពួកគេ​ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំ​ហោរ តាម​ផ្លូវ​ទៅ​សមុទ្រ​ក្រហម ដើម្បី​ដើរ​វាង​ស្រុក​អេដុម ប៉ុន្តែ នៅ​តាម​ផ្លូវ ប្រជាជន​មិន​ចេះ​អត់​ទ្រាំ។


អេដុម​នឹង​ត្រឡប់​ទៅ​ជា​កេរ‌អាករ​របស់​គេ ស្រុក​សៀរ​ដែល​ជា​ខ្មាំង‌សត្រូវ​របស់​គេ នឹង​ត្រឡប់​ទៅ​ជា​របស់​គេ ហើយ​អ៊ីស្រា‌អែល​នឹង​មាន​កម្លាំង​យ៉ាង​ខ្លាំង។


ដូច​កូន​ចៅ​អេសាវ​ដែល​រស់​នៅ​ស្រុក​សៀរ និង​សាសន៍​ម៉ូអាប់​នៅ​ស្រុក​អើរ បាន​បើក​ឲ្យ​យើង​ខ្ញុំ​ដែរ រហូត​ដល់​យើង​ខ្ញុំ​ឆ្លង​ហួស​ទន្លេ​យ័រ‌ដាន់ ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​ប្រទាន​មក​យើង​ខ្ញុំ"។