ជនគណនា 2:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអង្គភាពរបស់លោកដែលបានរាប់ហើយមានចំនួន ៧៤ ៦០០ នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងពលរបស់យូដាមានចំនួន ៧៤ ៦០០ នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកកងរបស់លោក នោះមានចំនួន៧ម៉ឺន៤ពាន់៦០០នាក់ តាមដែលគេកំណត់រាប់ហើយ អាល់គីតាប កងពលរបស់យូដា មានចំនួន ៧៤ ៦០០ នាក់។ |
អស់អ្នកដែលដំឡើងត្រសាលនៅទិសខាងកើតជាទិសថ្ងៃរះ ជាជំរំកងពលនៃកុលសម្ព័ន្ធយូដា តាមអង្គភាពរបស់គេ។ មេដឹកនាំលើកូនចៅយូដា គឺណាសូន ជាកូនរបស់អ័មីណាដាប់
អស់អ្នកដែលត្រូវបោះជំរំនៅក្បែរលោក គឺកុលសម្ព័ន្ធអ៊ីសាខារ ហើយមេដឹកនាំរបស់ពួកអ៊ីសាខារ គឺនេថានេល ជាកូនរបស់ស៊ូហារ