យើងនឹងឲ្យគេមានទឹកចិត្តតែមួយ និងផ្លូវប្រព្រឹត្តតែមួយ ប្រយោជន៍ឲ្យគេបានកោតខ្លាចដល់យើងជាដរាប សម្រាប់ជាសេចក្ដីល្អដល់គេ និងកូនចៅគេតរៀងទៅ។
ចោទិយកថា 29:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺជាមួយអ្នកដែលឈរនៅទីនេះ នៅចំពោះព្រះយេហូវ៉ាជាព្រះរបស់យើង នៅថ្ងៃនេះ និងជាមួយអ្នកដែលមិននៅទីនេះ នៅថ្ងៃនេះផងដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាដឹងស្រាប់ហើយថា យើងធ្លាប់រស់នៅក្នុងស្រុកអេស៊ីបរបៀបណា ហើយយើងឆ្លងកាត់ស្រុករបស់ប្រជាជាតិទាំងឡាយរបៀបណា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ដ្បិតឯការទាំងប៉ុន្មានដែលកើតដល់យើងនៅក្នុងស្រុកអេស៊ីព្ទ ហើយតាមផ្លូវដែលយើងបានដើរកាត់ កណ្តាលសាសន៍ទាំងប៉ុន្មាន ហួសមកដល់ទីនេះ នោះឯងរាល់គ្នាដឹងស្រាប់ហើយ អាល់គីតាប អ្នករាល់គ្នាដឹងស្រាប់ហើយថា យើងធ្លាប់រស់នៅក្នុងស្រុកអេស៊ីបរបៀបណា ហើយយើងឆ្លងកាត់ស្រុករបស់ប្រជាជាតិទាំងឡាយរបៀបណា។ |
យើងនឹងឲ្យគេមានទឹកចិត្តតែមួយ និងផ្លូវប្រព្រឹត្តតែមួយ ប្រយោជន៍ឲ្យគេបានកោតខ្លាចដល់យើងជាដរាប សម្រាប់ជាសេចក្ដីល្អដល់គេ និងកូនចៅគេតរៀងទៅ។
គេនឹងស៊ើបសួរពីដំណើរក្រុងស៊ីយ៉ូន ទាំងមានមុខតម្រង់ទៅចំពោះក្រុងនោះ ដោយពាក្យថា៖ ចូរមកយើងរួមរស់នឹងព្រះយេហូវ៉ា ដោយសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ជាសេចក្ដីសញ្ញាដែលនឹងភ្លេចមិនបានឡើយ។
ដ្បិតសេចក្តីសន្យានោះ គឺសម្រាប់អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា ព្រមទាំងអស់អ្នកដែលនៅឆ្ងាយដែរ គឺដល់អស់អ្នកណាដែលព្រះអម្ចាស់ជាព្រះរបស់យើងត្រាស់ហៅ»។
ដ្បិតប្តីដែលមិនជឿនោះបានរាប់ជាបរិសុទ្ធតាមរយៈប្រពន្ធ ហើយប្រពន្ធដែលមិនជឿ ក៏បានរាប់ជាបរិសុទ្ធតាមរយៈប្តីដែរ ពុំនោះទេ កូនរបស់អ្នករាល់គ្នាមិនស្អាតឡើយ ប៉ុន្តែ ឥឡូវនេះ ពួកគេស្អាតហើយ។
អ្នករាល់គ្នាដឹងស្រាប់ហើយថា យើងធ្លាប់រស់នៅស្រុកអេស៊ីព្ទ ហើយយើងឆ្លងកាត់កណ្ដាលសាសន៍នានាដោយរបៀបណា។
ព្រះអង្គមិនបានតាំងសញ្ញានេះនឹងដូនតារបស់យើងទេ គឺបានតាំងសញ្ញានឹងយើងវិញ គឺនឹងយើងទាំងអស់គ្នានៅទីនេះ ដែលមានជីវិតរស់នៅថ្ងៃនេះ។