ដូច្នេះ ខ្ញុំក៏ចាត់មនុស្សឲ្យទៅប្រាប់គេវិញថា៖ «ខ្ញុំកំពុងធ្វើកិច្ចការមួយយ៉ាងធំ ខ្ញុំមិនអាចចុះទៅបានទេ។ ហេតុអ្វីបានជាខ្ញុំត្រូវឈប់ ដោយទុកចោលការងារនេះ ហើយចុះទៅជួបលោកដូច្នេះ?»
កិច្ចការ 6:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាវកទាំងដប់ពីររូបក៏ហៅសិស្សទាំងអស់មក ហើយមានប្រសាសន៍ថា៖ «មិនគួរឲ្យយើងខ្ញុំទុកចោលការប្រកាសព្រះបន្ទូលរបស់ព្រះ ទៅបម្រើតុឡើយ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ សាវ័កទាំងដប់ពីរនាក់ក៏ហៅសិស្សទាំងអស់មកនិយាយថា៖ “ការដែលយើងទុកចោលព្រះបន្ទូលរបស់ព្រះទៅបម្រើអាហារ មិនគប្បីទេ។ Khmer Christian Bible ពេលនោះពួកសាវកទាំងដប់ពីរបានហៅពួកសិស្សទាំងអស់មក ហើយនិយាយថា៖ «មិនស័ក្ដិសមទេដែលឲ្យយើងឈប់រវីរវល់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅបម្រើតុនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សាវ័ក*ទាំងដប់ពីររូបក៏កោះហៅពួកសិស្សទាំងអស់មក ហើយមានប្រសាសន៍ថា៖ «មិនគួរឲ្យយើងខ្ញុំចោលការប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅបម្រើតុឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសាវក១២នាក់ក៏ហៅសិស្សទាំងអស់មកនិយាយថា មិនគួរគប្បីឲ្យយើងខ្ញុំទុកព្រះបន្ទូលចោល ដើម្បីនឹងទៅបំរើតុទេ អាល់គីតាប សាវ័កទាំងដប់ពីរនាក់ក៏កោះហៅពួកសិស្សទាំងអស់មក ហើយនិយាយថា៖ «មិនគួរឲ្យយើងខ្ញុំ ចោលការប្រកាសបន្ទូលរបស់អុលឡោះទៅបម្រើតុឡើយ។ |
ដូច្នេះ ខ្ញុំក៏ចាត់មនុស្សឲ្យទៅប្រាប់គេវិញថា៖ «ខ្ញុំកំពុងធ្វើកិច្ចការមួយយ៉ាងធំ ខ្ញុំមិនអាចចុះទៅបានទេ។ ហេតុអ្វីបានជាខ្ញុំត្រូវឈប់ ដោយទុកចោលការងារនេះ ហើយចុះទៅជួបលោកដូច្នេះ?»
ដ្បិតទូលបង្គំយល់ថា ការដែលបញ្ជូនអ្នកទោស ដោយមិនបញ្ជាក់ពីរឿងដែលគេចោទប្រកាន់គាត់ នោះមិនសមហេតុផលឡើយ»។
ប៉ុន្ដែ លោកពេត្រុស និងលោកយ៉ូហានបានឆ្លើយទៅអស់លោកទាំងនោះថា៖ «នៅចំពោះព្រះភក្ត្ររបស់ព្រះ តើគួរឲ្យយើងខ្ញុំស្តាប់តាមអស់លោក ជាជាងស្តាប់តាមព្រះឬ? សូមអស់លោកពិចារណាចុះ
នៅគ្រានោះ កាលពួកសិស្សមានចំនួនកើនឡើង នោះពួកហេលេន ចាប់តាំងរអ៊ូរទាំទាស់នឹងពួកហេព្រើរ ព្រោះគេធ្វេសក្នុងការចែកចាយអាហារប្រចាំថ្ងៃ ដល់ពួកស្ត្រីមេម៉ាយរបស់ខ្លួន។
ដូច្នេះ បងប្អូនអើយ ចូររើសប្រាំពីរនាក់ពីក្នុងចំណោមអ្នករាល់គ្នា ជាអ្នកមានឈ្មោះល្អ ពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងប្រាជ្ញា នោះយើងខ្ញុំនឹងតាំងគេឲ្យបំពេញការងារនេះ។
ធម្មតាអ្នកដែលធ្វើទាហាន មិនជាប់ទាក់ទិននឹងកិច្ចការក្នុងជីវិតនេះទេ ព្រោះគាត់ខំឲ្យបានគាប់ចិត្តដល់អ្នកដែលកេណ្ឌខ្លួន។