ស្តេចស៊ូឡៃម៉ានកោះហៅជនជាតិអ៊ីស្រអែលទាំងមូល ពួកមេកង មេក្រុម ចៅក្រម អ្នកដឹកនាំជនជាតិអ៊ីស្រអែលទាំងអស់ និងមេក្រុមគ្រួសារ។
២ របាក្សត្រ 34:29 - អាល់គីតាប ស្តេចចាត់គេឲ្យទៅអញ្ជើញអស់លោកអះលីជំអះនៅស្រុកយូដា និងនៅក្រុងយេរូសាឡឹមមកជួប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ស្ដេចចាត់គេឲ្យទៅប្រមូលពួកចាស់ទុំនៃស្រុកយូដា និងក្រុងយេរូសាឡិមមកជួបជុំគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាចាត់គេឲ្យទៅអញ្ជើញអស់លោកព្រឹទ្ធាចារ្យនៅស្រុកយូដា និងនៅក្រុងយេរូសាឡឹមមកគាល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះស្តេចទ្រង់ចាត់គេ ឲ្យទៅប្រមូលពួកចាស់ទុំនៃស្រុកយូដា នឹងក្រុងយេរូសាឡិមមកប្រជុំគ្នា |
ស្តេចស៊ូឡៃម៉ានកោះហៅជនជាតិអ៊ីស្រអែលទាំងមូល ពួកមេកង មេក្រុម ចៅក្រម អ្នកដឹកនាំជនជាតិអ៊ីស្រអែលទាំងអស់ និងមេក្រុមគ្រួសារ។
ស្តេច និងក្រុមមន្ត្រី ព្រមទាំងអង្គប្រជុំទាំងមូល ជួបជុំគ្នានៅក្រុងយេរូសាឡឹម ដើម្បីប្រារព្ធពិធីបុណ្យរំលងនៅខែទីពីរ។
យើងនឹងឲ្យអ្នកទៅជួបជុំដូនតារបស់អ្នក អ្នកនឹងស្លាប់ទៅដោយសុខសាន្ត គេនឹងបញ្ចុះសពអ្នក។ អ្នកនឹងពុំឃើញទុក្ខវេទនាទាំងប៉ុន្មានដែលយើងនឹងធ្វើឲ្យកើតមានដល់ទីក្រុង និងប្រជាជននេះឡើយ»។ ពួកអ្នកបម្រើក៏នាំយកចម្លើយនេះទៅជម្រាបស្តេចវិញ។
ស្ដ្រីនេះបានធ្វើតាមសមត្ថភាពរបស់នាង គឺនាងលាបប្រេងក្រអូបលើរូបកាយខ្ញុំ ទុកជាមុនសម្រាប់យកទៅបញ្ចុះក្នុងផ្នូរ។
ម៉្យាងទៀត ចំពោះរូបខ្ញុំវិញ ដាច់ខាតខ្ញុំមិនប្រព្រឹត្តអំពើបាបចំពោះអុលឡោះតាអាឡា ដោយឈប់ទូរអាអង្វរឲ្យអ្នករាល់គ្នាឡើយ! ខ្ញុំនឹងណែនាំអ្នករាល់គ្នាឲ្យដើរតាមផ្លូវល្អ និងទៀងត្រង់។