ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 21:3 - អាល់គីតាប

ស្តេច​យ៉ូសា‌ផាត​ជា​ឪពុក បាន​ចែក​អំណោយ​ជា​មាស​ជា​ប្រាក់​យ៉ាង​ច្រើន ឲ្យ​កូន​ឯ​ទៀតៗ ព្រម​ទាំង​ប្រគល់​ក្រុង​នានា​ដែល​មាន​កំពែង​រឹង‌មាំ ក្នុង​ស្រុក​យូដា​ឲ្យ​កូន​ទាំង​នោះ​កាន់​កាប់​ទៀត​ផង តែ​ស្តេច​ប្រគល់​រាជ​សម្បត្តិ​ឲ្យ​ស្តេច​យ៉ូរ៉ាម ព្រោះ​ជា​កូន​ច្បង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បិតា​ទ្រង់​ក៏​ចែក​របស់​ទ្រព្យ​ជា​ច្រើន​ដល់​បុត្រ​ទាំង​នោះ គឺ​ប្រាក់ មាស និង​របស់​មាន​តម្លៃ ព្រម​ទាំង​ទី​ក្រុង​មាន​បន្ទាយ នៅ​ស្រុក​យូដា​ផង តែ​ត្រង់​ឯ​រាជ្យ នោះ​បាន​ប្រទាន​ដល់​យេ‌ហូរ៉ាម​វិញ ព្រោះ​ទ្រង់​ជា​ព្រះ‌រាជ‌បុត្រ​ច្បង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​យ៉ូសា‌ផាត ជា​បិតា បាន​ចែក​អំណោយ​ជា​មាស​ជា​ប្រាក់​យ៉ាង​ច្រើន​ឲ្យ​បុត្រ​ឯ​ទៀតៗ ព្រម​ទាំង​ប្រគល់​ក្រុង​នានា​ដែល​មាន​កំពែង​រឹង‌មាំ ក្នុង​ស្រុក​យូដា ឲ្យ​បុត្រ​ទាំង​នោះ​កាន់​កាប់​ទៀត​ផង តែ​ស្ដេច​ប្រគល់​រាជ​សម្បត្តិ​ឲ្យ​ព្រះ‌បាទ​យ៉ូរ៉ាម ព្រោះ​ជា​បុត្រ​ច្បង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌បិតា​ទ្រង់​ក៏​ចែក​របស់​ទ្រព្យ​ជា​ច្រើន ដល់​បុត្រ​ទាំង​នោះ គឺ​ប្រាក់ មាស នឹង​របស់​មាន​ដំឡៃ ព្រម​ទាំង​ទី​ក្រុង​មាន​បន្ទាយ​នៅ​ស្រុក​យូដា​ផង តែ​ត្រង់​ឯ​រាជ្យ នោះ​បាន​ប្រទាន​ដល់​យ៉ូរ៉ាម​វិញ ពី​ព្រោះ​ទ្រង់​ជា​ព្រះ‌រាជ‌បុត្រ​ច្បង

សូមមើលជំពូក



២ របា‌ក្សត្រ 21:3
5 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​កូន​របស់​ប្រពន្ធ​ចុង​ឯ​ទៀតៗ គាត់​បាន​ចែក​អំណោយ​ដល់​គេ ក្នុង​កាល​ដែល​គាត់​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ រួច​គាត់​ឲ្យ​គេ​ទៅ​នៅ​ស្រុក​ខាង​កើត ឆ្ងាយ​ពី​អ៊ីសា‌ហាក់ ជា​កូន​ប្រុស​របស់​គាត់។


ស្តេច​ប្រព្រឹត្ត​ដោយ​ឈ្លាស​វៃ ដោយ​ចាត់​កូន​ឯ​ទៀតៗ​ឲ្យ​ទៅ​រស់​នៅ​តាម​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​នានា ក្នុង​ស្រុក​យូដា និង​ពុន‌យ៉ាមីន ព្រម​ទាំង​ឧបត្ថម្ភ​ស្បៀង​យ៉ាង​បរិបូណ៌ និង​រក​ភរិយា​ជា​ច្រើន​ឲ្យ​កូន​ទាំង​នោះ​ផង។


ស្តេច​រេហូ‌បោម​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ហើយ​គាត់​បាន​សង់​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​ជា​ច្រើន នៅ​ស្រុក​យូដា


អុលឡោះ‌តាអាឡា​ជា​ម្ចាស់មាន​បន្ទូល​ថា៖ «ប្រសិន​បើ​មេ​ដឹក​នាំ​ចែក​ដី​មួយ​កន្លែង ជា​អំណោយ​ដល់​កូន​របស់​ខ្លួន អំណោយ​នោះ​ត្រូវ​ចាត់​ទុក​ជា​ចំណែក​មត៌ក ជា​កេរ‌អាករ ដែល​កូន​នោះ​អាច​ចែក​ត​កូន​ចៅ​របស់​ខ្លួន។