ពេលនោះ យើងនឹងនឹកដល់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយអ្នករាល់គ្នា និងជាមួយសត្វមានជីវិតទាំងអស់ ទឹកនឹងលែងជន់លិចបំផ្លាញសត្វលោកទាំងអស់ទៀតហើយ។
២ ពេត្រុស 3:6 - អាល់គីតាប បន្ទាប់មក ដោយទឹកដដែល ពិភពលោកបានលិចលង់ នៅគ្រាទឹកជំនន់ធំ។ ព្រះគម្ពីរខ្មែរសាកល ដោយព្រះបន្ទូល និងទឹកនេះឯង ពិភពលោកនាសម័យនោះបានវិនាស ដោយត្រូវទឹកជន់លិច; Khmer Christian Bible បន្ទាប់មក ពិភពលោកត្រូវទឹកនោះជន់លិចបំផ្លាញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយថា ដោយសារទឹក ពិភពលោកនៅជំនាន់នោះត្រូវជន់លិច ហើយវិនាសទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ដោយទឹកដដែល ពិភពលោកបានលិចលង់ នៅគ្រាទឹកជំនន់ធំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមកលោកីយត្រូវទឹកនោះជន់លិចបំផ្លាញទៅ |
ពេលនោះ យើងនឹងនឹកដល់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយអ្នករាល់គ្នា និងជាមួយសត្វមានជីវិតទាំងអស់ ទឹកនឹងលែងជន់លិចបំផ្លាញសត្វលោកទាំងអស់ទៀតហើយ។
ប្រសិនបើទ្រង់ទប់ទឹក នោះនឹងកើតរាំងស្ងួត ប្រសិនបើទ្រង់បើក នោះទឹកនឹងលិចផែនដី។
កាលណោះមនុស្សម្នាគិតតែស៊ីផឹក រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃណុះហ៍ចូលក្នុងទូកធំ ហើយទឹកជំនន់ឡើងលិចបំផ្លាញមនុស្សអស់។
ទ្រង់ក៏ពុំបានយោគយល់ដល់ពិភពលោកនាបុរាណកាលដែរ គឺទ្រង់បានធ្វើឲ្យទឹកជន់លិចពិភពលោកដ៏ទុច្ចរិតនោះ។ ទ្រង់ទុកជីវិតមនុស្សតែប្រាំបីនាក់ប៉ុណ្ណោះឲ្យនៅរស់ គិតទាំងណាពីណុះហ៍ជាអ្នកប្រកាសសេចក្ដីសុចរិតនោះផង។