នៅឆ្នាំទីដប់ប្រាំបី នៃរជ្ជកាលស្តេចយ៉ូសៀស គាត់ចាត់លោកសាផានជាស្មៀនស្តេច ដែលត្រូវជាកូនរបស់លោកអសាលា និងជាចៅរបស់លោកមស៊ូឡាម ឲ្យទៅកាន់ដំណាក់របស់អុលឡោះតាអាឡា ដោយមានប្រសាសន៍ថា៖
២ ពង្សាវតារក្សត្រ 23:23 - អាល់គីតាប នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលស្តេចយ៉ូសៀស គេនាំគ្នាប្រារឰពិធីបុណ្យរំលងបែបនេះជូនអុលឡោះតាអាឡានៅក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺនៅឆ្នាំទីដប់ប្រាំបីនៃរាជ្យព្រះបាទយ៉ូសៀស ដែលគេធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះបាទយ៉ូសៀស គេនាំគ្នាប្រារព្ធពិធីបុណ្យចម្លងបែបនេះថ្វាយព្រះអម្ចាស់នៅក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺនៅឆ្នាំទី១៨ នៃរាជ្យស្តេចយ៉ូសៀស ដែលគេធ្វើបុណ្យរំលងនោះ ថ្វាយព្រះយេហូវ៉ានៅត្រង់ក្រុងយេរូសាឡិម។ |
នៅឆ្នាំទីដប់ប្រាំបី នៃរជ្ជកាលស្តេចយ៉ូសៀស គាត់ចាត់លោកសាផានជាស្មៀនស្តេច ដែលត្រូវជាកូនរបស់លោកអសាលា និងជាចៅរបស់លោកមស៊ូឡាម ឲ្យទៅកាន់ដំណាក់របស់អុលឡោះតាអាឡា ដោយមានប្រសាសន៍ថា៖
តាំងពីជំនាន់ពួកចៅហ្វាយ និងក្នុងជំនាន់ស្តេចនានានៃស្រុកអ៊ីស្រអែល និងស្រុកយូដា គេមិនដែលប្រារឰបុណ្យរំលងរបៀបនេះទេ។
ស្តេចយ៉ូសៀសលុបបំបាត់គ្រូបញ្ជាន់រូប គ្រូទាយជោគរាសី រូបតេរ៉ាភីមសម្រាប់បូល រូបព្រះក្លែងក្លាយ និងវត្ថុទាំងប៉ុន្មានគួរស្អប់ខ្ពើមដែលមាននៅស្រុកយូដា និងនៅក្រុងយេរូសាឡឹម ដើម្បីឲ្យបានស្របតាមសេចក្តីទាំងប៉ុន្មានចែងទុកក្នុងគីតាប ដែលអ៊ីមុាំហ៊ីលគីយ៉ា បានរកឃើញ នៅក្នុងដំណាក់របស់អុលឡោះតាអាឡា។
ចូរចំអិនសាច់ដែលអ្នកធ្វើជាគូរបាន ហើយបរិភោគនៅកន្លែងដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកជ្រើសរើស។ លុះព្រលឹមឡើង អ្នកអាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់អ្នកវិញ។