ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 2:49 - អាល់គីតាប

នាង​ក៏​បង្កើត​បាន​សាអាប់ ជា​ឪពុក​របស់​ម៉ាដ‌ម៉ាណា ព្រម​ទាំង​ស៊ីវ៉ា ជា​ឪពុក​របស់​ម៉ាក‌បេណា និង​គីបៀរ។ រីឯ​កូន​ស្រី​របស់​លោក​កាលែប ឈ្មោះ​នាង​អាក់សា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នាង​នោះ​ក៏​បង្កើត​សាអាប់ ជា​អ្នក​តាំង​ក្រុង​ម៉ាត់ម៉ា‌ណា ស៊ីវ៉ា ជា​អ្នក​តាំង​ក្រុង​ម៉ាក‌បេណា និង​ក្រុង​គី‌បៀរ​ដែរ ឯ​កូន​ស្រី​កាលែប​នាង​ឈ្មោះ​អាកសា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នាង​ក៏​បង្កើត​បាន​សាអាប់ ជា​ឪពុក​របស់​ម៉ាដ‌ម៉ាណា ព្រម​ទាំង​ស៊ីវ៉ា ជា​ឪពុក​របស់​ម៉ាក‌បេណា និង​គីបៀរ។ រីឯ​កូន​ស្រី​របស់​លោក​កាលែប​ឈ្មោះ​នាង​អាក់‌សា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នាង​នោះ​ក៏​បង្កើត​សាអាប់ ជា​អ្នក​តាំង​ក្រុង​ម៉ាត់‌ម៉ាណា ស៊ីវ៉ា ជា​អ្នក​តាំង​ក្រុង​ម៉ាក‌បេណា ហើយ​នឹង​ក្រុង​គីបៀរ​ដែរ ឯ​កូន​ស្រី​កាលែប​នាង​ឈ្មោះ​អាកសា។

សូមមើលជំពូក



១ របា‌ក្សត្រ 2:49
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ សូម​ស្តេច​ប្រគល់​មនុស្ស​ប្រាំ​ពីរ​នាក់ ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​ស្តេច​សូល មក​ឲ្យ​យើង​ខ្ញុំ យើង​ខ្ញុំ​នឹង​យក​ពួក​គេ​ទៅ​ចង ក​នៅ​ចំពោះអុលឡោះ‌តាអាឡា នៅ​គីបៀរ ជា​ក្រុង​របស់​ស្តេច​សូល ជា​ស្តេច​ដែល​ទ្រង់​បាន​ជ្រើស​រើស»។ ស្តេច​ទត​មាន​ប្រសាសន៍​ថា៖ «យើង​នឹង​ប្រគល់​ពួក​គេ​ដល់​អ្នក​រាល់​គ្នា»។


រីឯ​កូន​របស់​លោក​កាលែប ជា​ប្អូន​របស់​លោក​យេរ៉ា‌មែល គឺ​មេសា ជា​កូន​ច្បង​ដែល​ត្រូវ​ជា​ឪពុក​របស់​ស៊ីភ និង​ម៉ារី‌សា ដែល​ជា​ឪពុក​របស់​ហេ‌ប្រុន។


នាង​មាកា​ជា​ប្រពន្ធ​ចុង​របស់​លោក​កាលែប បង្កើត​បាន​សេប៊ើរ និង​ទៀរ‌ហាណា។


កូន​ឯ​ទៀតៗ​របស់​លោក​កាលែប​មាន​ដូច​ត​ទៅ: កូន​ដែល​នាង​អេប្រា‌តា​បង្កើត​ជូន​លោក គឺ​ហ៊ើរ ជា​កូន​ច្បង។ លោក​ហ៊ើរ​ជា​ឪពុក​របស់​លោក​សូបាល ជា​អ្នក​សង់​ក្រុង​គារយ៉ាត-យារីម


អ្នក​ស្រុក​ម៉ាដ‌ម៉េណា​នឹង​រត់​បែក‌ខ្ញែក​គ្នា អ្នក​ស្រុក​កេប៊ីម​នឹង​នាំ​គ្នា​រត់​រក​កន្លែង​ពួន។


លោក​កាលែប​និយាយ​ថា៖ «អ្នក​ណា​វាយ​យក​ក្រុង​គារ‌យ៉ាត-សេ‌ភើរ​បាន ខ្ញុំ​នឹង​លើក​នាង​អាក់សា កូន​ស្រី​របស់​ខ្ញុំ ឲ្យ​ធ្វើ​ជា​ប្រពន្ធ»។


ស៊ីគ‌ឡាក់ មាដ‌ម៉ា‌ណា សាន-សាណា


កាអ៊ីន គីបៀរ និង​ធីមណា គឺ​មាន​ទាំង​អស់​ដប់​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។