គេបានរាប់ចំនួន និងថ្លឹងវត្ថុទាំងនោះ ព្រមទាំងកត់ត្រាទម្ងន់សរុប ទុកជាលាយលក្ខណ៍អក្សរផង។
គេបានរាប់ចំនួន ហើយបានថ្លឹងរបស់ទាំងអស់ ហើយគេក៏បានកត់ទុកអ្វីៗទាំងអស់តាមទម្ងន់។
គេត្រួតមើលទាំងអស់តាមចំនួនតាមទំងន់ ហើយក៏កត់ទុកនៅវេលានោះឯង។
សូមយកចិត្តទុកដាក់ថែរក្សាវត្ថុទាំងនេះ រហូតដល់ក្រុងយេរូសាឡឹម។ នៅទីនោះ អស់លោកត្រូវថ្លឹងវត្ថុទាំងនេះ នៅចំពោះមុខមេដឹកនាំក្រុមអ៊ីមុាំ និងក្រុមលេវី ព្រមទាំងមេដឹកនាំក្រុមគ្រួសារនៃជនជាតិអ៊ីស្រអែល នៅក្នុងបន្ទប់នៃដំណាក់របស់អុលឡោះតាអាឡា”។
នៅថ្ងៃទីបួន យើងបានថ្លឹងប្រាក់ មាស និងវត្ថុទាំងអស់ នៅក្នុងដំណាក់របស់អុលឡោះជាម្ចាស់នៃយើង រួចប្រគល់ជូនអ៊ីមុាំម្រេម៉ូត ជាកូនលោកអ៊ូរីយ៉ា។ នៅជាមួយគាត់ មានលោកអេឡាសារ ជាកូនរបស់លោកភីនេហាស ព្រមទាំងមានលោកយ៉ូសាបាដ ជាកូនរបស់លោកយេសួរ និងលោកណូអាឌា ជាកូនរបស់លោកប៊ីនុយ ដែលជាក្រុមលេវី។
អស់អ្នកដែលគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះ នាំគ្នាធ្វើគូរបានដុតជូនអុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែល គឺគោ១២ក្បាល សម្រាប់ប្រជាជនអ៊ីស្រអែលទាំងមូល ចៀមឈ្មោល ៩៦ក្បាល កូនចៀម ៧៧ក្បាល និងពពែឈ្មោល ២០ ក្បាល ជាជំនូនរំដោះបាប។ ពួកគេដុតសត្វទាំងនោះជាគូរបានដុតជូនអុលឡោះតាអាឡា។