ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 2:59 - អាល់គីតាប

រីឯ​អស់​អ្នក​ដែល​មក​ពី​ធេល-‌មែឡា ធេល-‌ហារេ‌សា កេរូប-‌អដាន និង​អ៊ីម‌មើរ ហើយ​ពុំ​ស្គាល់​ញាតិ‌សន្ដាន និង​ដូនតា​របស់​ខ្លួន ដើម្បី​បញ្ជាក់​ថា គេ​ពិត​ជា​ជន‌ជាតិ​អ៊ីស្រ‌អែល​មែន​នោះ​គឺ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​អស់​អ្នក​ដែល​មក​ពី​ក្រុង​ធេល-មែឡា ក្រុង​ធេល-ហា‌រេសា ក្រុង​កេរូប ក្រុង​អ័ដាន និង​ក្រុង​អ៊ីមមើរ គេ​ពុំ​អាច​ប្រាប់​ពី​វង្សា‌នុវង្ស​របស់​ឪពុក ឬ​ពី​ដូន​តា​របស់​ខ្លួន ឲ្យ​ដឹង​ថា​ជា​ពូជ​អ៊ីស្រា‌អែល ឬ​មិន​មែន​បាន​ទេ អ្នក​ទាំង​នោះ​មានៈ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​អស់​អ្នក​ដែល​មក​ពី​ធេល-‌មែឡា ធេល-‌ហារេ‌សា កេរូប-‌អដាន និង​អ៊ីម‌មើរ ហើយ​ពុំ​ស្គាល់​ញាតិ‌សន្ដាន និង​ដូនតា​របស់​ខ្លួន ដើម្បី​បញ្ជាក់​ថា គេ​ពិត​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​មែន​នោះ​គឺ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​បាន​ចេញ​ពី​ក្រុង​ធេល-មែឡា ក្រុង​ធេល-ហា‌រេសា ក្រុង​កេរូប ក្រុង​អ័ដាន នឹង​ក្រុង​អ៊ីមមើរ​ឡើង​ទៅ តែ​ពុំ​អាច​នឹង​ប្រាប់​ពី​ជំនួរ​វង្ស ឬ​ពី​ពូជ‌ពង្ស​របស់​ខ្លួន ឲ្យ​ដឹង​ជា​ពូជ​អ៊ីស្រាអែល​ឬ​មិន​មែន​បាន​ទេ

សូមមើលជំពូក



អែសរ៉ា 2:59
5 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ជំរឿន​អ៊ីមុាំ​តាម​ក្រុម​គ្រួសារ​របស់​ខ្លួន រីឯ​ក្រុម​លេវី​គេ​ជំរឿន​អ្នក​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ តាម​ក្រុម​តាម​ជាន់​ថ្នាក់​របស់​ខ្លួន។


សរុប​ទាំង​អស់​ក្រុម​អ្នក​បម្រើ​ម៉ាស្ជិទ និង​កូន​ចៅ​ពួក​អ្នក​បម្រើ​ស្តេច​ស៊ូឡៃ‌ម៉ាន​មាន ៣៩២​នាក់។


កូន​ចៅ​របស់​លោក​ដេឡា‌យ៉ា កូន​ចៅ​របស់​លោក​ថូប៊ី‌យ៉ា និង​កូន​ចៅ​របស់​លោក​នេកូ‌ដា ដែល​មាន​ចំនួន ៦៥២​នាក់។


រីឯ​អស់​អ្នក​ដែល​មក​ពី​ធេល-‌មែឡា ធេលហា‌រេសា កេរូប-‌អដាន និង​អ៊ីម‌មើរ ហើយ​ពុំ​ស្គាល់​ញាតិ‌សន្ដាន និង​ដូនតា​របស់​ខ្លួន ដើម្បី​បញ្ជាក់​ថា​គេ​ពិត​ជា​ជន‌ជាតិ​អ៊ីស្រ‌អែល​មែន​នោះ​គឺ


ហើយ​នៅ​ថ្ងៃ​ទី​មួយ នៃ​ខែ​ពិសាខ​នោះ គេ​បាន​ប្រមូល​ផ្តុំ​សហគមន៍​ទាំង​មូល។ ជន‌ជាតិ​អ៊ីស្រ‌អែល​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នាំ​គ្នា​ចុះ​ឈ្មោះ​ក្នុង​បញ្ជី តាម​ខ្សែ​ស្រឡាយ​តាម​អំបូរ និង​តាម​គ្រួសារ​របស់​ខ្លួន។