ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 38:7 - អាល់គីតាប

ចូរ​អ្នក និង​ទាហាន​ដែល​នៅ​ជា​មួយ​អ្នក រៀបចំ​ខ្លួន​ប្រុង​ប្រៀប​ជា​ស្រេច ក្រោម​បញ្ជា​របស់​អ្នក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​ឲ្យ​អ្នក​បាន​រៀបចំ​ខ្លួន​ជា​ស្រេច​ចុះ អើ ចូរ​រៀបចំ​ឡើង គឺ​ទាំង​អ្នក និង​បណ្ដា​កង‌ទ័ព​ទាំង​ប៉ុន្មាន​ដែល​បាន​មូល​មក​ឯ​អ្នក ហើយ​ឲ្យ​អ្នក​ធ្វើ​ជា​មេ‌ទ័ព​ដល់​គេ​ចុះ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​អ្នក និង​ទាហាន​ដែល​នៅ​ជា​មួយ​អ្នក រៀបចំ​ខ្លួន​ប្រុង​ប្រៀប​ជា​ស្រេច ក្រោម​បញ្ជា​របស់​អ្នក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ឲ្យ​ឯង​បាន​រៀបចំ​ខ្លួន​ជា​ស្រេច​ចុះ អើ ចូរ​រៀបចំ​ឡើង គឺ​ទាំង​ឯងនឹង​បណ្តា​កង‌ទ័ព​ទាំង​ប៉ុន្មាន ដែល​បាន​មូល​មក​ឯ​ឯង​ហើយ​ឲ្យ​ឯង​ធ្វើ​ជា​មេ‌ទ័ព​ដល់​គេ​ចុះ

សូមមើលជំពូក



អេ‌សេ‌គាល 38:7
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​ស្តេច​ឲ្យ​ពួក​គេ​ទៅ​ជា​មួយ ទោះ​បី​ស្តេច​ខំ​ប្រឹង​ប្រយុទ្ធ​យ៉ាង​ណា​ក្តី ក៏​អុលឡោះ​ធ្វើ​ឲ្យ​ស្តេច​បរា‌ជ័យ នៅ​ចំពោះ​មុខ​ខ្មាំង​សត្រូវ​ដែរ ដ្បិត​មាន​តែ​អុលឡោះ​ប៉ុណ្ណោះ ដែល​ប្រទាន​ជ័យ‌ជំនះ ឬ​ធ្វើ​ឲ្យ​បរា‌ជ័យ»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ប្រឆាំង​នឹង​ស្ដេច​នោះ​ថា: សានហេ‌រីប​អើយ! ក្រុង​ស៊ីយ៉ូន ដែល​ប្រៀប​ដូច​ជា​ស្ត្រី​ព្រហ្មចារី នឹង​ប្រមាថ​មើល‌ងាយ​អ្នក អ្នក​ក្រុង​យេរូ‌សាឡឹម នឹង​គ្រវី​ក្បាល​ចំអក​ឲ្យ​អ្នក។


ចូរ​លើក​ទង់​សញ្ញា​វាយ​លុក​កំពែង​ក្រុង​បាប៊ី‌ឡូន ចូរ​បន្ថែម​កង​យាម‌ល្បាត ចូរ​ដាក់​អ្នក​យាម​ឲ្យ​ឃ្លាំ​មើល ចូរ​បង្កប់​ទាហាន​ចាំ​វាយ​ឆ្មក់ ដ្បិតអុលឡោះ‌តាអាឡា​សម្រេច​តាម​ផែន‌ការ ដែល​ទ្រង់​មាន​បន្ទូល​ប្រឆាំង នឹង​អ្នក​ក្រុង​បាប៊ី‌ឡូន។


ហេតុ​នេះ អ៊ីស្រ‌អែល​អើយ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា។ អ៊ីស្រ‌អែល​អើយ ដោយ​យើង​សម្រេច​ដាក់​ទោស​អ្នក​រាល់​គ្នា​ដូច្នេះ ចូរ​រៀបចំ​ខ្លួន​ជួប​នឹង​ម្ចាស់​របស់​អ្នក!»។