ឱអុលឡោះតាអាឡាអើយ សូមកុំភ្លេចនូវអំពើ ដែលជនជាតិអេដុម បានប្រព្រឹត្តចំពោះយើងខ្ញុំ នៅថ្ងៃដែលក្រុងយេរូសាឡឹមរលំនោះឡើយ គឺពួកគេពោលថា: «ចូរកំទេចក្រុងនេះទៅ! ចូរកំទេចក្រុងនេះរហូតដល់គ្រឹះ!»។
អេសេគាល 25:12 - អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «ដោយជនជាតិអេដុមសងសឹកជនជាតិយូដាយ៉ាងឃោរឃៅ ពួកគេបានធ្វើឲ្យខ្លួនឯងមានទោស»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «ដោយព្រោះពួកសាសន៍អេដុមបានប្រព្រឹត្តទាស់នឹងពួកវង្សយូដាដោយការសងសឹក ហើយមានទោសយ៉ាងធ្ងន់ ដោយការសងសឹកតបនឹងគេដូច្នេះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ដោយជនជាតិអេដុមសងសឹកជនជាតិយូដាយ៉ាងឃោរឃៅ ពួកគេបានធ្វើឲ្យខ្លួនឯងមានទោស»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលថា ដោយព្រោះពួកសាសន៍អេដំម បានប្រព្រឹត្តទាស់នឹងពួកវង្សយូដាដោយការសងសឹក ហើយមានទោសយ៉ាងធ្ងន់ ដោយការសងសឹកតបនឹងគេដូច្នេះ |
ឱអុលឡោះតាអាឡាអើយ សូមកុំភ្លេចនូវអំពើ ដែលជនជាតិអេដុម បានប្រព្រឹត្តចំពោះយើងខ្ញុំ នៅថ្ងៃដែលក្រុងយេរូសាឡឹមរលំនោះឡើយ គឺពួកគេពោលថា: «ចូរកំទេចក្រុងនេះទៅ! ចូរកំទេចក្រុងនេះរហូតដល់គ្រឹះ!»។
សេចក្ដីប្រកាសស្ដីអំពីក្រុងឌូម៉ា: មានគេស្រែកប្រាប់ខ្ញុំពីស្រុកសៀរមកថា: អ្នកយាមអើយ យប់ថ្មើរណាហើយ? អ្នកយាមអើយ យប់ថ្មើរណាហើយ?
អុលឡោះតាអាឡាកំពុងគ្រវីដាវនៅលើមេឃ ដាវនេះនឹងធ្លាក់មកលើស្រុកអេដុម ដើម្បីបំផ្លាញប្រជាជន ដែលទ្រង់បានកាត់ទោសនេះ ជូនដល់ទ្រង់។
- តើអ្នកដែលមកពីក្រុងបូសរ៉ា នៅស្រុកអេដុម ហើយស្លៀកពាក់ដ៏ក្រហមឆ្អិនឆ្អៅ ព្រមទាំងដើរយ៉ាងអង់អាច សំដែងអំណាចដ៏ខ្លាំងពូកែនេះជានរណា? - គឺយើង ដែលមកកាត់ក្ដី ដោយយុត្តិធម៌ យើងមករករឿងប្រជាជាតិនានា ដើម្បីសង្គ្រោះប្រជារាស្ត្ររបស់យើង។
យើងនឹងដាក់ទោសជនជាតិម៉ូអាប់ ហើយពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «ជនជាតិភីលីស្ទីនបានសងសឹកជនជាតិយូដា ដោយប្រមាថមាក់ងាយយ៉ាងព្រៃផ្សៃ ចង់តែបំផ្លាញគេ ហើយតាំងខ្លួនជាសត្រូវសួរពូជរបស់គេ»។ ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «ដោយអ្នកស្រុកម៉ូអាប់ និងអ្នកស្រុកភ្នំសៀរនាំគ្នាពោលថា “មើលចុះ ជនជាតិយូដាមិនខុសពីប្រជាជាតិឯទៀតៗទេ!”
ជនជាតិអេដុម ទាំងស្ដេច ទាំងមេដឹកនាំ ក៏នៅទីនោះដែរ។ ទោះបីពួកគេជាអ្នកចំបាំងដ៏ពូកែក្ដី ក៏ពួកគេស្ថិតនៅជាមួយអស់អ្នកដែលស្លាប់ដោយមុខដាវ។ ពួកគេស្ថិតនៅជាមួយពួកទមិឡ និងជាមួយពួកអ្នកដែលចុះទៅក្នុងរណ្ដៅ។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា: ដោយយើងស្រឡាញ់អ្នករាល់គ្នាយ៉ាងខ្លាំងបំផុតនោះ យើងនិយាយប្រឆាំងនឹងប្រជាជាតិឯទៀតៗ ជាពិសេសប្រឆាំងនឹងស្រុកអេដុមទាំងមូល ព្រោះពួកគេបានចាប់យកទឹកដីយើងទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ពួកគេសប្បាយចិត្តរឹបអូស និងបំផ្លាញស្រុកនេះឥតត្រាប្រណីឡើយ។
នេះជានិមិត្តហេតុដ៏អស្ចារ្យ ដែលអុលឡោះសំដែងឲ្យអូបាឌាឃើញ គឺជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់អំពីស្រុកអេដុម។ អុលឡោះតាអាឡាប្រទានដំណឹងមកពួកយើង ទ្រង់ចាត់អ្នកនាំពាក្យម្នាក់ឲ្យទៅ ប្រកាសក្នុងចំណោមប្រជាជាតិទាំងឡាយថា: “ចូរក្រោកឡើង នាំគ្នាវាយសំរុក ចូរវាយលុកស្រុកអេដុមទៅ!”។