ទាំងគូៗមានឈ្មោល មានញីនាំគ្នាចូលមកក្នុងទូកធំជាមួយណុះហ៍ ដូចអុលឡោះបានបង្គាប់មកណុះហ៍។
មួយគូៗ គឺឈ្មោល និងញីបានមកឯណូអេក្នុងទូកធំ ដូចដែលព្រះបានបង្គាប់ណូអេ។
ទាំងគូៗ មានឈ្មោលមានញី នាំគ្នាចូលទៅក្នុងទូកជាមួយលោកណូអេ ដូចព្រះទ្រង់បានបង្គាប់មកលោកណូអេ។
ទាំងគូៗ មានឈ្មោល មានញីនាំគ្នាចូលមកក្នុងទូកធំជាមួយលោកណូអេ ដូចព្រះជាម្ចាស់បានបង្គាប់មកលោកណូអេ។
ក៏ចូល១គូៗទាំងឈ្មោលទាំងញីទៅឯណូអេក្នុងទូក ដូចជាព្រះទ្រង់បានបង្គាប់មកណូអេ
អុលឡោះតាអាឡាជាម្ចាស់បានយកដីមកសូនធ្វើជាសត្វស្រុកគ្រប់យ៉ាង និងធ្វើជាបក្សាបក្សីគ្រប់យ៉ាង ដែលហើរនៅលើអាកាស រួចទ្រង់នាំសត្វទាំងនោះមកឲ្យមនុស្ស ព្រោះអុលឡោះចង់ដឹងថា គេនឹងដាក់ឈ្មោះឲ្យវាយ៉ាងណា។ ដូច្នេះ សត្វទាំងអស់មានឈ្មោះ តាមដែលមនុស្សដាក់ឲ្យ។
ណុះហ៍ក៏ធ្វើដូច្នោះមែន គឺគាត់ធ្វើសព្វគ្រប់ទាំងអស់ ដូចអុលឡោះបានបង្គាប់។
ប្រាំពីរថ្ងៃក្រោយមក ទឹកជំនន់ធំក៏ជន់ឡើងលិចផែនដី។
សត្វមានជីវិតទាំងប៉ុន្មាននាំគ្នាទាំងគូៗ មករកណុះហ៍នៅក្នុងទូកធំ
គឺមានសត្វទាំងឈ្មោល ទាំងញី ពីគ្រប់ពូជ ចូលមកក្នុងទូកធំ ដូចអុលឡោះបានបង្គាប់មកណុះហ៍ រួចហើយអុលឡោះតាអាឡាក៏បិទទ្វារទូកនោះទៅ។
មានសត្វទាំងឡាយពីចំណោមសត្វហាឡាល់ និងសត្វមិនហាឡាល់ ហើយពីចំណោមបក្សាបក្សី និងសត្វលូនវារនៅលើដី
ពេលនោះ ចចក និងកូនចៀម នឹងស៊ីស្មៅជាមួយគ្នា សត្វសិង្ហនឹងស៊ីស្មៅដូចគោ។ រីឯសត្វពស់វានឹងស៊ីធូលីដីជាអាហារ។ គេនឹងលែងប្រព្រឹត្តអំពើអាក្រក់ ឬបំផ្លាញគ្នា នៅលើភ្នំដ៏វិសុទ្ធរបស់យើងទៀតហើយ។ នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
កុកដែលហើរនៅលើមេឃចេះស្គាល់រដូវកាល ហើយលលក ត្រចៀកកាំ និងស្មោញ ក៏ចេះសំគាល់មើលថា តើពេលណាវាត្រូវវិលមកវិញដែរ ប៉ុន្តែ ប្រជាជនរបស់យើងមិនស្គាល់ ហ៊ូកុំរបស់យើងទេ។
ដូច្នេះ គ្មានសាសន៍យូដា គ្មានសាសន៍ក្រិកទៀតទេ ហើយក៏គ្មានអ្នកងារ គ្មានអ្នកជា គ្មានបុរស គ្មានស្ដ្រីទៀតដែរ គឺបងប្អូនទាំងអស់បានរួមគ្នាមកជាអង្គតែមួយ ក្នុងអាល់ម៉ាហ្សៀសអ៊ីសា។
ដូច្នេះ លែងមានសាសន៍ក្រិក ឬសាសន៍យូដា ពួកខតាន ឬមិនខតាន់ មនុស្សព្រៃ ឬពួកព្នង និងលែងមានអ្នកងារ ឬអ្នកជាទៀតឡើយ ដ្បិតអាល់ម៉ាហ្សៀសបានបំពេញអ្វីៗទាំងអស់ ហើយគាត់សណ្ឋិតនៅក្នុងអ្វីៗទាំងអស់។