លោកុប្បត្តិ 46:14 - អាល់គីតាប កូនប្រុសរបស់សាប់យូឡូនមាន សេរែក អេឡូន និងយ៉ាលាល។ ព្រះគម្ពីរខ្មែរសាកល ពួកកូនប្រុសរបស់សាប់យូឡូន មានសេរែត អេឡូន និងយ៉ាលាល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនរបស់សាប់យូឡូន គឺសេរែក អេឡូន និងយ៉ាលាល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនប្រុសរបស់លោកសាប់យូឡូនមាន សេរែក អេឡូន និងយ៉ាលាល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនរបស់សាប់យូល៉ូន គឺសេរែក អេឡូន នឹងយ៉ាលាល |
អ្នកទាំងនោះជាកូន ដែលលេអាបានបង្កើតជូនយ៉ាកកូប នៅស្រុកប៉ាដាន់-អើរ៉ាម។ ក្រៅពីកូនទាំងនេះនៅមាននាងឌីណាដែរ។ កូន និងចៅប្រុសស្រីរបស់លេអាមានទាំងអស់សាមសិបបីនាក់។
សាប់យូឡូននឹងរស់នៅតាមឆ្នេរសមុទ្រ ព្រមទាំងនាវាចតនៅតាមកំពង់ផែ ព្រំប្រទល់របស់សាប់យូឡូន លាតសន្ធឹងរហូតទៅដល់ក្រុងស៊ីដូន។