យ៉ាកកូបបានវិលពីស្រុកប៉ាដាន់-អើរ៉ាមវិញ មកដល់ក្រុងស៊ីគែម ក្នុងស្រុកកាណាន ដោយសុខសាន្ត ហើយគាត់ក៏បោះជំរំទល់មុខនឹងទីក្រុងនោះ។
លោកុប្បត្តិ 37:12 - អាល់គីតាប នៅគ្រានោះ បងៗរបស់យូសុះបាននាំគ្នាចេញទៅឃ្វាលហ្វូងចៀមរបស់ឪពុក នៅស៊ីគែម។ ព្រះគម្ពីរខ្មែរសាកល ក្រោយមក ពួកបងប្រុសរបស់គាត់ទៅឃ្វាលហ្វូងចៀមរបស់ឪពុកពួកគេនៅស៊ីគែម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ បងៗរបស់យ៉ូសែបនាំគ្នាទៅឃ្វាលហ្វូងសត្វរបស់ឪពុក នៅស៊ីគែម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ បងៗរបស់យ៉ូសែបបាននាំគ្នាចេញទៅឃ្វាលហ្វូងចៀមរបស់ឪពុក នៅស៊ីគែម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកបងគាត់នាំគ្នាទៅឃ្វាលហ្វូងសត្វរបស់ឪពុកនៅឯស៊ីគែម |
យ៉ាកកូបបានវិលពីស្រុកប៉ាដាន់-អើរ៉ាមវិញ មកដល់ក្រុងស៊ីគែម ក្នុងស្រុកកាណាន ដោយសុខសាន្ត ហើយគាត់ក៏បោះជំរំទល់មុខនឹងទីក្រុងនោះ។
យ៉ាកកូបបានតាំងទីលំនៅក្នុងស្រុកកាណាន ជាស្រុកដែលឪពុករបស់គាត់បានចូលស្នាក់នៅ។
បងៗមានចិត្តច្រណែននឹងយូសុះណាស់ ប៉ុន្តែ ឪពុករបស់គាត់បានចងចាំសុបិននេះទុកក្នុងចិត្ត។
អ៊ីស្រអែលនិយាយទៅយូសុះថា៖ «បងៗរបស់កូនឃ្វាលចៀមនៅស៊ីគែម ពុកចង់ឲ្យកូនទៅសួរសុខទុក្ខពួកគេ»។ យូសុះតបថា៖ «បាទ កូនយល់ព្រមទៅ!»។
ត្រូវនិយាយទៅកាន់ស្តេចថា “តាំងពីក្មេងរហូតមកទល់សព្វថ្ងៃនេះ យើងខ្ញុំចិញ្ចឹមសត្វ ដូចដូនតារបស់យើងខ្ញុំដែរ”។ បើនិយាយដូច្នេះ បងៗនឹងអាចរស់នៅក្នុងតំបន់កូសែន ដ្បិតជនជាតិអេស៊ីបស្អប់ពួកគង្វាលណាស់»។
មានប្រជាជនប៉ែតសិបនាក់ធ្វើដំណើរពីភូមិស៊ីគែម ពីស៊ីឡូ និងពីក្រុងសាម៉ារី មកដល់ទាំងកោរពុកចង្កា និងស្លៀកសម្លៀកបំពាក់រហែក ហើយឆូតសាច់ខ្លួនឯងផង។ ពួកគេកាន់ជំនូន និងគ្រឿងក្រអូប ដើម្បីយកទៅជូននៅក្នុងទីសក្ការៈរបស់អុលឡោះតាអាឡា។