លោកុប្បត្តិ 24:58 - អាល់គីតាប គេក៏ហៅរ៉ហ្វ៊ីកាមកសួរថា៖ «តើកូនយល់ព្រមទៅជាមួយគាត់ឬទេ?»។ នាងឆ្លើយថា៖ «ចា៎ស ព្រម!»។ ព្រះគម្ពីរខ្មែរសាកល ពួកគេហៅរេបិកាមក ហើយសួរនាងថា៖ “តើកូនព្រមទៅជាមួយបុរសនេះឬទេ?”។ នាងឆ្លើយថា៖ “ខ្ញុំព្រមទៅ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏ហៅនាងរេបិកាមក ហើយសួរថា៖ «តើកូនព្រមទៅជាមួយអ្នកនេះឬទេ?» នាងឆ្លើយថា៖ «ខ្ញុំព្រមទៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេក៏ហៅនាងរេបិកាមកសួរថា៖ «តើកូនយល់ព្រមទៅជាមួយលោកឬទេ?»។ នាងឆ្លើយថា៖ «ចាស ព្រម!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគេហៅរេបិកាមកសួរថា ឯងព្រមទៅជាមួយនឹងអ្នកនេះឬទេ នាងទទួលថា ព្រម |
គេក៏អនុញ្ញាតឲ្យរ៉ហ្វ៊ីកា ជាប្អូន និងមេដោះរបស់នាងចាកចេញទៅជាមួយអ្នកបម្រើរបស់អ៊ីព្រហ៊ីម និងអ្នកដែលមកជាមួយគាត់។
នាងម៉ារីយំពោលទៅម៉ាឡាអ៊ីកាត់ថា៖ «នាងខ្ញុំជាអ្នកបម្រើរបស់អុលឡោះជាអម្ចាស់ សូមឲ្យបានសម្រេចតាមពាក្យរបស់លោកចុះ!»។ បន្ទាប់មក ម៉ាឡាអ៊ីកាត់ចាកចេញពីនាងទៅ។